• Nune Woranuch និងស្វាមី មិនចង់ខ្ជះខ្ជាយពេលទំនេរ ឆ្លៀតពេលបម្រើការក្នុងហាងគុយទាវទើបបើកថ្មីរបស់ខ្លួន ដើម្បីយល់ដឹងពីសុខទុក្ខបុគ្គលិក ជាមួយតម្រូវការអតិថិជន
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    Nune Woranuch តារាសម្តែងជើងចាស់ប្រចាំប្រទេសថៃ ដែលជាកំពូលតារាស្រីឆ្នើមមួយរូបមានទេពកោសល្យ និងសមត្ថភាពខ្ពស់មិនគួរមើលរំលង។ ប្រឡូកសិល្បៈអស់មកជាង២០ឆ្នាំហើយក៏ពិតមែន តែទីផ្សារការងារសិល្បៈរបស់នាងហាក់នៅតែមានលំនឹងល្អ អមដោយប្រជាប្រិយភាពមិនចេះស្រកស្រុត។ ថ្មីៗនេះដែល Nune Woranuch បានលេចចេញរឿងអាស្រូវមានទំនាស់ជាមួយស្វាមីលោក Todd Piti Bhirombhakdi ពាក់ព័ន្ធនឹងរឿងភ្លើងប្រចណ្ឌរូបនាងជាមួយអតីតដៃគូសម្តែងចាស់ Kett Thantup។ ក្រោយពីសម្រុះសម្រួលគ្នាបានចុះសម្រុង Nune និងស្វាមីបានបើកហាងគុយទាវថ្មីមួយដែលមានឈ្មោះថា Tua Hea ตั่วเฮีย។ គេសង្កេតឃើញថាគូស្វាមីភរិយាមួយគូនេះហាក់មិនទំនេរដៃសោះឡើយ ដោយជួយគ្នាក្នុងការបម្រើការក្នុងហាងទៅវិញទៅមក ដោយម្នាក់ជាអ្នកច្នៃរូបមន្តទឹកស៊ុប និងស្រុះគុយទាវ ម្នាក់ទៀតចេញរត់តុបម្រើភ្ញៀវ។ មហាជនជាច្រើនបានខ្សឹបខ្សៀវថាមិនដឹងជា Nune និងស្វាមី ខិតខំប្រឹងរកប្រាក់ទៅណានោះទេ ព្រោះអ្នកទាំងពីរមានទ្រព្យសម្បតិ្តច្រើនស្រាប់មកហើយ។

  • ម៉ៃយ៉ា តួអង្គនាង ចំប៉ា ក្នុងរឿង “កូនពស់កេងកង” ប្រែ៣៦០ដឺក្រេ ក្រោយតុបតែងខ្លួនជានារីកុលសម្ព័ន្ធ ស្រស់ស្អាតប្លែកចំណាំស្ទើរតែពុំបាន
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    កញ្ញា ខាហ្គឺ​ម៉ៃយ៉ា សូរ៉ៃ​យ៉ាម៉ា​ថា ហៅ ម៉ៃ​យ៉ា តារាសម្តែងស្រីកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសក្រោយពេលដែលនាងបានបង្ហាញខ្លួនក្នុងកំពូលខ្សែភាពយន្តភាគទូរទស្សន៍ប្រចាំឆ្នាំ “កូនពស់កេងកង”។ តួអង្គនាង ចំប៉ា រូបនេះហាក់សាងប្រជាប្រិយភាពជាខ្លាំង ដោយទេពកោសល្យសម្តែងជាតួកាចឆ្នាស់របស់នាងគឺធ្វើបានយ៉ាងល្អ និងប៉ិនប្រសប់។ ថ្មីៗនេះ ម៉ៃយ៉ា ហាក់បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ដោយរូបនាងបានផ្លាស់ប្តូរ៣៦០ដឺក្រេ មើលសឹងតែពុំស្គាល់ ក្រោយពេលដែលនាងបង្ហាញរូបតុបតែងខ្លួនជាក្រុមកុលសម្ព័ន្ធជនជាតិភាគតិច មានសម្បុរពណ៌ខ្មៅ ជាមួយសម្លៀកបំពាក់ពណ៌ដិតស្រស់។ បើនិយាយពីសម្រស់វិញ ម៉ៃយ៉ា ក៏ហាក់ប្រែប្រួលទៅជាស្រស់ស្អាតតាមបែបផែននៃរូបភាពទាំងនោះ ពិតជាគួរឲ្យកោតសរសើរ។ តោះទស្សនារូបភាពខាងក្រោមនេះ៖ ប្រភពរូប​៖ Love Vy’s Studio

  • ពែកមី បកស្រាយចម្រៀងមួយបទរបស់លោក ខេមរៈ សិរីមន្ត រំលឹកអនុស្សាវរីយ៍កាលខ្លួននៅធ្វើសំណង់ មិនទាន់ចូលសិល្បៈ
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    ពែកមី តារាកំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថភាពច្រើនយ៉ាងក្រៅពីកំប្លែង លោកក៏អាចច្រៀង និងសម្តែងបានយ៉ាងល្អផងដែរ។ មួយរយៈក្រោយនេះសង្កេតឃើញថានាយ ពែកមី ហាក់មានទីផ្សារសិល្បៈយ៉ាងខ្លាំង ដោយរូបលោកតែងចេញសម្តែងតាមខនសឺត កម្មវិធីទូរទស្សន៍ ព្រមទាំងថតខ្សែភាពយន្តផងដែរ។ ថ្មីៗនេះ នាយពែកមី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកបានបកស្រាយចម្រៀងមួយបទរបស់លោក ខេមរៈ សិរីមន្ត ចំណងជើងថា “មិនអាចខ្វះថ្លៃ”។ ចម្រៀងមួយបទនេះនាយ ពែកមី បានរៀបរាប់ឲ្យដឹងថា ចម្រៀងមួយបទនេះគឺជាបទដែលខ្លួនតែងច្រៀងជាប្រចាំពេលដែលនៅធ្វើការជាជាងសំណង់នៅម្តុំលូប្រាំ បឹងក្រពើ។ តោះមកស្តាប់ការបកស្រាយរបស់គាត់ទាំងអស់គ្នា៖

  • ក្រុម យុវជនសំរាម មានកិត្តិយសនាំអ្នកវិនិយោគកែច្នៃផ្លាស្ទិកពីប្រទេសថៃចូលជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីរៀបចំគម្រោងកែច្នៃ និងសំអាតបរិស្ថាន
    សង្គម
    សង្គម September 2, 2019 Komsan

    កាលពីថ្មីៗនេះក្រុម យុវជនសំរាម បានធ្វើដំណើរទៅប្រទេសថៃដើម្បីពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការសំអាតបរិស្ថាននៅក្នុងក្រុងភ្នំពេញ កាយសំរាមចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក ជាដើម ជាមួយនឹងស្ថាប័ន GTO academy (GIVE TO OTHER) ដែលជារោងចក្រកែច្នៃផ្លាស្ទិកធំមួយក្នុងប្រទេសនេះ។ កិច្ចពិភាក្សាមួយនេះគឺទទួលបានជោគជ័យជាខ្លាំង ដោយក្រុមយុវជនសំរាម ក៏ត្រូវបានបំពាក់ស័ក្តិពីស្ថាប័ន GTO ប្រទេសថៃ ដើម្បីជាការលើកទឹកចិត្តកោតសរសើរផងដែរ។ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ក្រុមអ្នកវិនិយោគកែច្នៃប្លាស្ទីកដែលនៅប្រទេសថៃបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយក៏បានចូលជួបជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីធ្វើកិច្ចពិភាក្សាពីគម្រោងថែរក្សាបរិស្ថាន និងរើសសំរាមសម្អាតទីក្រុង។ យោងតាមប្រភពលោក សាន់ ដារ៉ាវីត បានរៀបរាប់ឲ្យដឹងថា៖

  • កម្មអីកម្មយ៉ាងនេះ! នាយតាក់ស៊ី ទើបធូរស្បើយពីជម្ងឺទឹកនោមផ្អែមមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះមកថ្លោះចង្កេះទៀត
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    ក្រោយពីបានវិលត្រលប់ចូលសិល្បៈវិញ បន្ទាប់ពីបានបួសមួយរយៈ នាយតាក់ស៊ី ហាក់នៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាពិសេសគឺអាណិតអាសូរព្រោះតែស្ថានភាពជម្ងឺរបស់លោកគឺហាក់ជាដុនដាបខ្លាំងបន្ទាប់ពីលោកបានបួសជាព្រះសង្ឃ។ យ៉ាងណាមិញក្រោមជំនួយយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ព្រមទាំងបានកម្លាំងចិត្តពីមិត្តសិល្បករ សិល្បការិនី អមជាមួយប្រិយមិត្តអ្នកគាំទ្រ ពេលនេះនាយ តាក់ស៊ី ហាក់បានធូរស្រាលច្រើនហើយ។ ស្រាប់តែធូរស្រាលជម្ងឺទឹកនោមផ្អែមមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានគេរាយការណ៍ថា នាយតាក់ស៊ី ថ្លោះចង្កេះ។ យោងតាមប្រភពហ្វេសប៊ុក នាយក្រូច បានរៀបរាប់ឲ្យដឹងថា៖ «បានធូរទឹកនោមផ្អែមថែមថ្លោះចង្កេះទៀត ឱនាយអើយ!នាយ»។ គេសង្កេតឃើញថាមហាជនជាច្រើនបានជូនពររូបលោក និងសម្តែងក្តីអាណិតអាសូរពេញបណ្តាញសង្គម សង្ឃឹមថារូបលោកនឹងអាចជាសះស្បើយពីជម្ងឺទាំងឡាយ មានសុខភាពល្អអាចប្រកបការងារបានយ៉ាងរលូនក្នុងពេលឆាប់ៗនេះ៕

  • ពុទ្ធោ! លោកយាយជរាហើយងងឹតភ្នែក គ្រាន់តែភ្លេចបិទទ្វារហើយឆ្កែចូលស៊ីម្ហូប ត្រូវកូនប្រសាស្រីដេញចេញពីផ្ទះ កូនប្រុសតែមួយក៏មិនខ្វល់ និយាយទាំងទឹកភ្នែកថាជីវិតចុងក្រោយនេះសុំតែដីក្នុងវត្តសង់ខ្ទមរស់នៅ
    សង្គម
    សង្គម September 2, 2019 Komsan

    ថ្មីៗនេះមានករណីមួយគួរឲ្យរន្ធត់ និងអាណិតអាសូរជាខ្លាំងដោយមានលោកយាយជរាម្នាក់ងងឹតភ្នែកហើយ ត្រូវកូនប្រសារបណ្តេញចេញពីផ្ទះ។ យោងតាមការសម្ភាសន៍រឿងរ៉ាវជាមួយលោកយាយជាមួយនឹងវិទ្យុ ABC លោកយាយបានឲ្យដឹងថា លោកយាយមានឈ្មោះ លោកយាយ ញ៉ក អាយុ៧៤ឆ្នាំ មានទីលំនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកយាយបានឲ្យដឹងថា​ ថ្ងៃមួយនោះលោកយាយបានភ្លេចបិទទ្វារផ្ទះហើយឆ្កែក៏ចូលមកស៊ីម្ហូប ស្រាប់តែត្រូវកូនប្រសារករឿង ដល់ថ្នាក់បណ្តេញលោកយាយចេញពីផ្ទះ ហើយកូនប្រុសតែមួយគត់របស់លោកយាយមិនរវល ធ្វើឲ្យលោកយាយអន់ចិត្តជាពន់ពេក។ លោកយាយបានចេញពីមណ្ឌលគិរីទាំងលំបាកលំបិន រហូតមកដល់ភ្នំពេញ ខណៈធ្វើដំណើរលោកយាយត្រូវគេបោកយកលុយអស់ដោយគេប្រាប់ថាយកលុយគាត់ទៅទិញទឹកក្រូចអោយ ហេីយក៏ទៅបាត់តែម្ដង។ លោកយាយបានមករស់នៅជាមួយនឹង ABC រយៈពេល១ខែ៣ថ្ងៃហើយ ប៉ុន្តែលោកយាយមិនឃើញកូនប្រុសមកតាមរកគាត់ទាល់តែសោះទើបលោកយាយដាច់ចិត្តចេញមុខមកនិយាយ​និងចង់ឲ្យ ABC ទាក់ទងទៅកូនប្រុសដើម្បីជួបតទល់លោកយាយពិបាកក្នុងខ្លួន អន់ចិត្តចំពោះរឿងរ៉ាវដែលបានកើតឡើង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

  • ឧកញ៉ា ស្រី ចាន់ថន ស្កាត់ទៅជួបនិសិ្សតអាហារូបករណ៍ ហុង ភារិន ដល់ប្រទេសថៃ និងបញ្ជាក់ពីរឿងលោកចូលសញ្ជាតិថៃមែន ឬក៏អត់?
    សង្គម
    សង្គម September 1, 2019 Komsan

    ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ខ្ញុំបាទ​ មុននឹងទៅជួបពិភាក្សាការងារ​ ជាមួយភ្ញៀវវិនិយោគទន់ធំ​ៗ ជាមួយជនជាតិថៃ​ បានស្កាត់ជួប​កូនខ្មែរមួយរូប ដែលមានសមត្ថិភាពបញ្ញាដ៏អស្ចារ្យ ជាមុនសិន​ !!! ក្រៅពីញាំកាហ្វេ​ នឹងសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ ថែមទាំងការជជែកគ្នាអំពីការរីកចំរេីនរបស់ប្រទេសកម្ពុជា ប្អូនប្រុស​ ហុង​ ភារិ​ន​ មានការរីករាយសប្បាយចិត្ត​ ព្រោះប្អូនប្រុស​កំពុងសិក្សាផ្នែកអភិវឌ្ឍជនបទស្រាប់។ ទន្ទឹមនេះ លោក ស្រី​ ចាន់ថន​ ក៏មានសេចក្ដីរីករាយ​ ហេីយប្រាប់ថាការងារនេះ​ ពិតជាត្រូវចិត្តបងណាស់​ យេីងគួររួមគ្នាចូលរួមអភិវឌ្ឍប្រទេសជាតិ​យើង ជាពិសេសជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វេី​ ដេីម្បីកុំអោយពួកគាត់ចំណាកស្រុក​ មកធ្វេីការនៅប្រទេសគេ​ ក៏ដូចជាជួយប្អូនប្រុស​

  • លោកគ្រូពេទ្យសត្វរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ ដោយសារតែមានមុខមាត់ស្រស់សង្ហា ជាពិសេសថែមទាំងជាតារាទើបតែរះថ្មី
    សិល្បៈ
    សិល្បៈ August 31, 2019 Komsan

    ថៃ៖ ជឿជាក់ថាបងប្អូនដែលនិយមតាមដានទស្សនារឿងភាគថៃជាបែប Series យុវវ័យ និងរឿងភាគទូរទស្សន៍ មុខជាបានធ្លាប់បានឃើញមុខតារាប្រុសចំណូលថ្មីម្នាក់នេះជាក់ជាមិនខាន។ Neng Sarun ឬ លោកគ្រូពេទ្យ Neng ហាក់កំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រជាខ្លាំង ដោយតារាសម្តែងជំនាន់ថ្មីប្រចាំប៉ុស្តិ៍ One 31 រូបនេះមិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ រូបគេក៏មានការសិក្សាខ្ពស់ផងដែរ។ លោកគ្រូពេទ្យ Neng គឺជាគូពេទ្យសត្វមួយរូបដែលប្រចាំការនៅមន្ទីរពេទ្យសត្វ Hato Pet Wellness Center ដោយរូបលោកទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបសុសត្វនៃមហាវិទ្យាល័យវេជ្ជសាស្ត្រជុហ្វា ប្រទេសថៃ ក្រោយពេលសិក្សាអស់រយៈពេល៦ឆ្នាំ។ កើតក្នុងក្រុមគ្រួសារដែលមានឪពុកជាបសុពេទ្យ បានធ្វើឲ្យលោកគ្រូពេទ្យ Neng ចាប់ផ្តើមស្រលាញ់ និងចូលចិត្តសត្វ ដោយរូបគេបានសម្រេចចូលរៀនផ្នែកបសុពេទ្យព្រោះតែខ្លួនមានមហិច្ឆតាចង់បើកមន្ទីរពេទ្យសត្វផ្ទាល់ខ្លួន ដើម្បីមើលថែពួកគេ។