• ក្រុមយុវជនសំរាម គ្រោងបង្កើតក្រុមថ្មីមួយឈ្មោះថា “យុវជនផ្លាស្ទិក” ដែលកំពុងត្រូវការយុវជនស្ម័គ្រចិត្តចូលរួមជាមួយលក្ខខណ្ឌងាយៗ តែមានប្រយោជន៍ខ្លាំងដល់ការជួយសង្គម
    សង្គម
    សង្គម September 4, 2019 Komsan

    ដូចដែលបងប្អូនមួយចំនួនបានដឹងស្រាប់ហើយថា ក្រុមយុវជនសំរាម គឺជាក្រុមស្ម័គ្រចិត្តជួយសង្គមដោយការប្រមូលសំរាម និងសម្អាតបរិស្ថាន ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ ថ្មីៗនេះដែលតាមរយៈប្រភពលោក សាន់ ដារ៉ាវីត បានឲ្យដឹងថា៖ «គំរោងបង្កើតក្រុមយុវជនផ្លាស្ទិក ដែលពិភពលោកមិនទាន់មាន សង្ឃឹមថាកម្ពុជា ជាប្រទេសដំបូងដែលអាចធ្វើរឿងនេះបាន។ យើងត្រូវការយុវជនស្ម័គ្រចិត្តជាច្រើនដើម្បីចូលរួមបង្កើតកំណត់ត្រាពិភពលោកនេះជាមួយក្រុមយើងខ្ញុំ។ ខ្ញុំនឹងធ្វើអោយពិភពលោកបានស្គាល់កម្ពុជាតាមរយៈសកម្មភាពមួយនេះ សូមជួយស៊ែរ ព័ត៌មានមួយនេះផង។ https://m.me/join/AbaD1GUBnk7ad0Ta នេះជា Link group របស់យុវជនផ្លាស្ទិក លក្ខខណ្ឌក្នុងការចូលរួមគឺ មានចិត្តចង់ជួយគ្នា ឬ ចូលចិត្តជួយគ្នា និង គាំទ្រលើកកំពស់លើការចែករំលែក។ សូមជួយចែករំលែកគំរោងនេះដល់មិត្តភក្តិ បងប្អូនរបស់អ្នកផង! រង់ចាំវីដេអូ ឆាប់ៗនេះ..»៕

  • អ្នកនាងចោម ច័ន្ទ សារភាពថារូបនេះជារូបរបស់នាងកាលពី ១៥ឆ្នាំមុន និងធ្វើការវះកាត់កែសម្ផស្សអស់ជាង ២០ម៉ឺនដុល្លារ ទំរាំបានស្អាតដូចឥឡូវ
    សិល្បៈ
    សិល្បៈ September 4, 2019 Komsan

    ជាការពិតណាស់ ម្ដាយរបស់កុមារីល្អហួស និងជាបងស្រីរបស់តារាសម្តែង ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀត។ ជាពិសេសគេសង្កេតឃើញ ចោម​ ច័ន្ទ បានបង្ហាញនូវរូបសម្រស់ដែលអ្នកនាងបានកែកុន និងថែរក្សាសម្រស់បានយ៉ាងស្រស់សោភា។ ថ្មីៗនេះ អ្នកនាង ចោម ច័ន្ទ ក៏បានទម្លាយនូវរូបភាពជាច្រើនសន្លឹកដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនារីស្ថិតនៅក្នុងឈុតកូនក្រមុំមានរូបឆោមមិនសូវជាស្រស់ស្អាត ត្រូវបាន ចោម ច័ន្ទ សារភាពថាគឺជារូបភាពរបស់នាងប្រមាណជាជាង១៥ឆ្នាំមុន។ ក្នុងនោះ ចោម ច័ន្ទ បានបញ្ជាក់ថានាងបានចំណាយទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក

  • ផ្ទុះការកោតសរសើរពេញបណ្តាញសង្គមដល់ក្រុមនិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន ដែលបានរៀបចំម៉ូដែលគំរូនៃវត្តអារាមបែបទេសចរណ៍បុរាណខ្មែរ យ៉ាងស្រស់ស្អាត
    សង្គម
    សង្គម September 3, 2019 Komsan

    ថ្មីៗនេះផ្ទុះការចែករំលែក និងកោតសរសើរពេញបណ្តាញសង្គមដល់ក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន ដោយពួកគេបានធ្វើការសិក្សាគម្រោងវត្តអារាមបែបទេសចរណ៍ខ្មែរ និងបានច្នៃម៉ូដែលគំរូនៃវត្ត ព្រះមុជ្ជលិន្ន បានយ៉ាងស្រស់ស្អាតមិនសរសើរមិនបាន។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Vonghong Chiv បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «សិក្សាគម្រោង: វត្ដអារាមបែបទេសចរណ៍បុរាណខ្មែរ ផ្នែក៖ស្ថាបត្យកម្ម ឆ្នាំទី២ ឆមាស២ ជំនាន់ទី១៨ សាស្ត្រាចារ្យ៖ Dy Tymo»។ ជាមួយរូបគម្រោងម៉ូដែលវត្តគំរូរបស់ពួកគេ ហាក់ទាក់ទាញចិត្តដល់មហាជនជាខ្លាំង ព្រោះមិនត្រឹមតែពួកគេអាចតុបតែងបានយ៉ាងល្អស្រស់ស្អាតនោះទេ តែវាក៏ជាការសិក្សាលើប្រធានបទដ៏មានអត្ថន័យមួយនោះគឺ វត្តអារមបែបទេសចរណ៍ខ្មែរ។ តោះសូមពិនិត្យមើលរូបខាងក្រោមនេះ៖ ប្រភពរូប៖ Vonghong Chiv

  • តារាសម្តែងថៃ Mos Patiparn រវល់តែលេងទូរស័ព្ទភ្លេចមើលកូនស្រី រហូតនាងដួលធ្លាក់ពីលើកៅអីជាមួយអារម្មណ៍តក់ស្លុតដិតជាប់
    សិល្បៈ
    សិល្បៈ September 3, 2019 Komsan

    Mos Patiparn តារាចម្រៀង និងសម្តែងប្រុសជើងចាស់មួយរូបប្រចាំប្រទេសថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងកាលពីជំនាន់ឆ្នាំ២០០០។ ក្រោយពេលកើនវ័យរាងជ្រេ មានក្រុមគ្រួសារលោក Mos ហាក់ឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្បៈដើម្បីយកពេលវេលាមើលថែភរិយាអ្នកនាង Game និងកូនស្រីទាំង២នាក់របស់ខ្លួន។ ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយអតីតតារាចម្រៀង និងសម្តែងរូបនេះបានបង្ហោះវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាព ឃើញកូនស្រីខ្លួនធ្លាក់ពីលើកៅអីគួរឲ្យរន្ធត់ចិត្ត។ តាមរយៈវីដេអូបានឲ្យដឹងថាខណៈពេលកំពុងរៀបចំញ៉ាំអាហារពេលល្ងាច លោក Mos និងកូនៗទាំងពីរកំពុងអង្គុយលេងនៅតុបាយ ចំណែកភរិយាខ្លួនកំពុងរៀបចំបាយម្ហូប។ ដោយខ្លួនរវល់តែចុចទូរស័ព្ទភ្លេចខ្លួនបានធ្វើឲ្យភ្លេចមើលប្អូន Sovann ដែលជាកូនស្រីទី២របស់លោកបានលេងនៅកៅអីក្បែរខ្លួន រហូតធ្វើឲ្យភ្លាត់ជើងធ្លាក់ពីលើកៅអីបង្កក្តីតក់ស្លុតពេញក្រុមគ្រួសារ។ ក្រោយពេលដែលវីដេអូនេះបានចែករំលែកចូលបណ្តាញសង្គមមហាជនជាច្រើនបានសម្តែងក្តីព្រួយបារម្ភចំពោះប្អូន Sovann ជាខ្លាំង តែលោក Mos បានប្រាប់ថានាងមិនមានត្រូវអ្វីនោះឡើយ គ្រាន់តែស្លុតចិត្តបន្តិចប៉ុណ្ណោះ ហើយលោកបាននិយាយថាលោក ចង់តែទះក្បាលខ្លួនឯងទេដែលបណ្តោយឲ្យមានរឿងនេះកើតឡើង។ យ៉ាងណាមិញលោកក៏បានថ្លែងសុំទោសចំពោះមហាជន ព្រមទាំងកូនស្រីខ្លួន

  • យុវជនសំរាម ប្រកាសស្វែងរកអ្នកចូលរួមដាំផ្កាជាមួយ ដោយគ្រាន់តែចំណាយ៦០០០រៀល ព្រមជាមួយសំបកកង់ឡានម៉ូតូចាស់អាចចូលរួមបានហើយ
    សង្គម
    សង្គម September 3, 2019 Komsan

    គិតមកទល់ពេលនេះគឺអស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមយុវជនសំរាមនៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំសម្អាតសំរាមនៅម្តុំប្រឡាយលូបឹងត្របែក ព្រមទាំងជីកដីដាំផ្កាលម្អសោភ័ណ្ឌភាពតាមបណ្តោយបង្កាន់ដៃប្រឡាយទឹកស្អុយមួយនេះ។ យ៉ាងណាមិញក្រោយពេលមានភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា ដើមផ្កាដែលទើបនឹងរីកស្គុះស្គាយរបស់ក្រុមយុវជនសំរាមត្រូវបានបំផ្លាញខ្ទេចអស់ ព្រោះតែលូស្ទះទឹកមិនហូរ។ ដើម្បីលម្អសោភ័ណ្ឌភាពនៅទីនោះសារជាថ្មី ពេលនេះក្រុមយុវជនសំរាមបានប្រកាសឲ្យបងប្អូនរាល់គ្នាចូលរួមដាំផ្កាជាមួយពួកគាត់។ តាមរយៈលោក សាន់ ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានរៀបរាប់ថា៖ «តោះចូលលុយគ្នាទិញផ្កាហី? មួយគុម្ព ៦០០០រៀល!! ត្រូវការកង់ម៉ូតូចាស់ៗផងដែរ»។ ប្រសិនជាបងប្អូនចង់ចូលរួមជាមួយពួកគាត់អាចទំនាក់ួទំនងទៅទំព័រផ្លូវការរបស់ពួកគាត់ ឬទៅកាន់ទីតាំងផ្ទាល់ដើម្បីសាកសួរព័ត៌មានលម្អិត៕

  • កម្រឃើញប្អូននាយចយ តែងខ្លួនណាស់ ដល់ពេលមកផាត់មុខតុបតែងជាកូនក្រមុំបែបនេះស្រស់ស្អាតប្លែកម្យ៉ាងដែរតើ
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    កញ្ញា ចុប តារាកំប្លែងស្រីដែលប្រិយមិត្តភាគច្រើនបានស្គាល់គាត់ច្បាស់ថាជាប្អូនស្រីបង្កើតរបស់នាយ ចយ ប្រឡូកសិល្បៈតាំងពីក្មេងរហូតមកពេញវ័យ នៅតែមានប្រជាប្រិយភាពជាពិសេសគឺសម្រស់ដែលស្រស់ប្លែកខុសពីគេ។ កញ្ញា ចុប តែងត្រូវបានមហាជនលើកបង្អាប់ថាមានមុខមាត់មិនស្អាត មិនគួរឲ្យចាប់អារម្មណ៍ តែនាងមានសមត្ថភាព និងទេពកោសល្យពូកែសម្តែង និងប៉ិនកំប្លែងធ្វើឲ្យបងប្អូនផ្ទុះសំណើចមិនចេះរីងស្ងួត។ ថ្មីៗនេះ ចុប ហាក់ទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនក្រោយពេលដែលនាងបានតុបតែងខ្លួនជាកូនក្រមុំថតសម្អាងការ។ សម្រស់របស់នាងហាក់ផ្លាស់ប្តូរទៅជាស្រស់ស្អាត តាមបែបរបស់នាង មិនដូចសព្វមួយដងដែលយើងទាំងអស់គ្នាធ្លាប់បានឃើញ។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Hok Dara ដែលបានរៀបរាប់ឲ្យដឹងថា៖ «គេស្អាតបែបគេ អូនស្អាតបែបអូន!»៕

  • អីយ៉ាស់! Miss Universe Cambodia បង្អួតរាងស្លីមស្រឡូនស្អាតក្នុងឈុតហែលទឹកលើកដំបូង ប្រកបដោយភាពជឿជាក់
    សិល្បៈ
    សិល្បៈ September 2, 2019 Komsan

    សំណាង អាលីណា បវរកញ្ញាឯកចក្រវាល (Miss Universe Cambodia 2019) ដែលបងប្អូនគ្រប់គ្នាបានស្គាល់ច្បាស់ថាជានារីមានរូបរាងតូចច្រឡឹងគួរឲ្យស្រលាញ់មានសម្រស់ស្រស់ស្អាត ជាពិសេសគឺមានសមត្ថភាព និងឆន្ទៈខ្ពស់លើវិថីសិល្បៈ។ ថ្មីៗនេះ បវរកញ្ញាឯករូបនេះបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងក្រោយពេលដែលនាងបានចូលរួមសកម្មភាពសង្គមជាច្រើនដូចជា ចូលរួមរើសសំរាម ជួយដល់លោកតាលោកយាយចាស់ជរា និងក​ម្មវិធីជាច្រើនទៀត។ បវរកញ្ញាចក្រវាលតំណាងកម្ពុជាឆ្នាំ២០១៩រូបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ជាពិសេសកាន់តែកៀកខិតចូលដល់ថ្ងៃប្រកួត រូបនាងហាក់កាន់តែហ្វឹកហាត់សមត្ថភាព និងមើលថែទាំរូបសម្រស់ ព្រមជាមួយសុខភាពផងដែរ។ មុននេះបន្តិចបវរកញ្ញាចក្រវាលកម្ពុជារូបនេះ បានទម្លាយរូបថតក្នុងឈុតហែលទឹករបស់ខ្លួន ធ្វើឲ្យបុរសៗសឹងតែក្តៅខ្លួនឈាមច្រមុះ។ សំណាង អាលីណា ហាក់បង្កើនភាពជឿជាក់របស់ខ្លួនជាមួយរាងស្លីមស្រឡូនស្អាត សក្តិសមជាបរវកញ្ញាឯកចក្រវាលតំណាងកម្ពុជា ជាពិសេសគឺការខំមិនគាំទ្រពីសំណាក់បងប្អូនខ្មែរហាក់កាន់តែកើនការគាំទ្រកាន់តែខ្លាំងឡើងៗមួយកម្រិតទៀត៕ (Photos credit to the

  • ក្រោយពីល្បីល្បាញក្លាយជា “អច្ឆរិយកម្ពុជា”  ហុង ភារិន ត្រូវបានសប្បុរសជនមានទាំងអ្នកធំ មានមុខមាត់ក្នុងសង្គមជាច្រើនបានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្ត
    សង្គម
    សង្គម September 2, 2019 Komsan

    ចាប់តាំងពីពេលដែលយុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍នៅប្រទេសថៃបានចូលរួមប្រកួតក្នុងកម្មវិធី SUPER 100 និងបង្ហាញសមត្ថភាពពិសេសរហូតទទួលបានរហស្សនាមថាជា អច្ឆរិយកម្ពុជា ពីប្រទេសថៃ ព្រមទាំងមានភាពល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ យុវជនរូបនេះក៏ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនៅកម្ពុជាជាច្រើន ក្នុងនោះ ភារិន ក៏ត្រូវបានអ្នកធំ មានមុខងារជាលោកឧកញ៉ា , លោកជំទាវ ជាច្រើនបានជួបសំណេះសំណាលព្រមទាំងបានធ្វើការឧបត្ថម្ភជាថវិកា និងកោតសរសើរចំពោះយុវជនរូបនេះ ដែលបានតស៊ូរៀនសូត្រទោះមានជីវភាពក្រីក្រ និងមានសមត្ថភាពលើកមុខមាត់ប្រទេស។ ឯកឧត្តម អ៊ូក សោភ័ណ និងលោកជំទាវ ឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន សម្លៀកបំពាក់អាវធំថ្មី ការស្នាក់នៅ និងការហូបចុករយៈពេល៤យប់ ៥ថ្ងៃ ព្រមទាំងថ្លៃសំបុត្រយន្តហោះភ្នំពេញ-បាងកក។ ឯកឧត្តម ហ៊ុន