• អបអរសាទរ! លោក សុខ ជំនោរ ទទួលបានសមាជិកថ្មី សុខភាពល្អទាំងម្តាយនិងកូន ថែមទាំងដាក់ឈ្មោះយ៉ាងពីរោះថែមទៀត
    សិល្បៈ

    សុខ ជំនោរ និពន្ធទំនុកច្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនភាគច្រើនបានស្គាល់ និងដឹងច្បាស់ពីស្នាដៃជាមួយនឹងទេពកោសល្យរបស់លោក។ ក្រោយរៀបការកសាងគ្រួសារអស់ពេលជាង២ឆ្នាំជាងរួចមក ថ្មីៗនេះលោក សុខ ជំនោរ និងភរិយា ក៏ទទួលបាននូវចំណងដៃជីវិតកូនដំបូងដោយមានឈ្មោះយ៉ាងពីរោះថា សុខ លាភភិមាន។ ដោយ លោក ហេងឡុង បានសរសេរសារយ៉ាងដូច្នេះថា ៖ “អបអរសាទរលោក សុខ ជំនោរ ដែលទើបតែបានសមាជិកថ្មីជូនពរឱ្យម្ដាយមានសុខភាពល្អ ” ។ ជាមួយគ្នានេះផងដែរ មហាជនជាច្រើន ព្រមទាំងសិល្បករ សិល្បការិនី នាំគ្នាសម្តែងក្តីអបអរ និងជូនពរដល់លោកព្រមទាំងក្រុមគ្រួសារ ជាពិសេសចំពោះអ្នកម្តាយ និងកូនតែម្តងឲ្យមានសុខភាពល្អទាំងពីរនាក់៕

    August 9, 2019
  • សុខ សុម៉ាវត្តី ស្រស់ស្អាតខ្លាំងក្នុងឈុតតំណាងឲ្យឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យរំលេចរូបរាងយ៉ាងស្រស់សោភា
    សិល្បៈ

    សុខ សុម៉ាវត្តី តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព ដែលមានដើមកំណើតចេញពីការប្រលង Freshie Girl ទទួលបានជ័យលាភីក្នុងឆ្នាំ២០០៦។ គិតមកទល់ពេលនេះតារាស្រីរូបនេះប្រឡូកសិល្បៈអស់មកជាង១០ឆ្នាំមកហើយ ដោយនាងនៅតែអាចរក្សាតំណែង និងកេរ្តិ៍ឈ្មោះបានយ៉ាងល្អ ដោយមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តនាង។ ថ្មីៗនេះដែរ សុខ សុម៉ាវត្តី បានធ្វើឲ្យមហាជនកោតសរសើរ និងពេញចិត្តជាខ្លាំងពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដោយរូបនាងបានតុបតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតតំណាងឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យជាតំណាងរំលេចនូវសម្រស់យ៉ាងស្រស់ត្រកាល។ បើទោះបីជាពេលវេលាកន្លងយូរទៅក៏ពិតមែន តែសម្រស់របស់អ្នកនាង សុខ សុម៉ាវត្តី ហាក់មិនប្រែប្រួលឬចាស់ទៅណានោះឡើយ ផ្ទុយទៅវិញនាងហាក់រឹតតែស្រស់ស្អាតជាងមុននៅពេលដែលខ្លួនបែបនេះ។ តោះទស្សនារូបភាពខាងក្រោមនេះដើម្បីដឹងច្បាស់៖

    August 9, 2019
  • ចេញពីពេទ្យមកដល់ផ្ទះវិញភ្លាម! នាយ តាក់ស៊ី ត្រូវភរិយានាង ភីម នាំកូនៗធ្វើពិធីស្វាគមន៍លើកទឹកចិត្តឪពុកយ៉ាងកក់ក្តៅ
    សិល្បៈ

    កាលពីថ្មីៗនេះ នាយ តាក់ស៊ី បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំង ដោយគ្រាន់តែសឹកហើយភ្លាម​ លោកត្រូវបញ្ជូនចូលទៅសង្គ្រោះបន្ទាន់ភ្លាមតែម្តង ព្រោះតែអការៈជម្ងឺរបស់លោកបានធ្វើទុក្ខយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញក្រោមការជួយសង្គ្រោះយ៉ាងដុតដៃដុតជើងពីក្រុមគ្រូពេទ្យ លោកក៏បានឆ្លងផុតគ្រោះថ្នាក់ចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅផ្ទះ។ យោងតាមប្រភពលោក ហេង ឡុង បានឲ្យដឹងថាពេលនេះនាយតាក់ស៊ីហាក់បានធូរប្រសើ និងអាចញញឹមស្រស់វិញហើយក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ។ លោក ហេង ឡុង ក៏បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមផងដែរថា៖ «ធ្វើអញ្ចឹងបានត្រឹមត្រូវ នាងភីមនាំកូនទៅលើកទឹកចិត្តឪពុកដល់ផ្ទះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គួរតែលើកទឹកចិត្តគាត់ដែរ មិនថាត្រូវរស់នៅជុំគ្នា ឬបែកគ្នាឡើយ។ ពេលនេះអន្ទិតតាក់សុី ញញឹមស្រស់វិញហើយ ខ្ញុំជឿថាបងប្អូនក៏គិតដូចខ្ញុំដែរ ពិតជាចង់ឲ្យពួកគាត់ត្រូវគ្នាវិញ»៕

    August 9, 2019