Category: សង្គម

បទចម្រៀងប្រកបសាច់រឿង “កូនពស់កេងកង” របស់ ដួង វីរៈសិទ្ធ ហាក់ធ្វើឲ្យប្រិយមិត្តពេញចិត្តខ្លាំងស្តាប់ហូរទឹកភ្នែក ព្រោះតែអត្ថន័យដ៏ជ្រាលជ្រៅដែលនិយាយពីឪពុក

ខ្សែភាពយន្តភាគខ្នាតធំប្រចាំស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសរឿង “កូនពស់កេងកង” ហាក់កំពុងទទួលការគាំទ្រជាខ្លាំង ដោយមហាជនជាច្រើនបានកោតសរសើរនូវស្នាដៃដឹកនាំរបស់អ្នកដឹកនាំជើងចាស់លោក ហ្វៃ សំអាង​ ជាមួយបច្ចេកទេសថតដែលរំលេចប្លង់ដ៏ស្រស់ៗស្អាតនៅលើទឹកដីកម្ពុជា អមដោយសាច់រឿងប្រទាក់ក្រឡាគ្នាគួរឲ្យចាប់អារម្មណ៍។ យ៉ាងណាមិញនៅក្នុងរឿងភាគមួយនេះគឺមានចម្រៀងជាច្រើនបទដើម្បីអមសាច់រឿង ដោយឡែកបទថ្មីរបស់លោក ដួង វីរៈសិទ្ធ អ្នកចម្រៀងសម្លេងផ្អែម ហាក់កំពុងឆក់យកដួងចិត្តប្រិយមិត្តអ្នកស្តាប់ជាខ្លាំង ដោយអត្ថន័យដ៏សែនក្រៀមក្រំ ដែលអាចធ្វើឲ្យបងប្អូនស្តាប់ហើយធ្វើឲ្យរំជួលចិត្តស្រក់ទឹកភ្នែកជាក់មិនខាន។ លើសពីនេះគេសង្កេតឃើញថាបទមួយនេះហាក់ទទួលការចាប់អារម្មណ៍ និងការគាំទ្រជាខ្លាំងពីសំណាក់មហាជនជាពិសេសលើអត្ថន័យបទចម្រៀងដែលតាក់តែងឡើងដោយលោក ហ្វៃ សំអាង និងបទភ្លេងបែបខ្មែរពីលោក សួន ពិសិដ្ឋ។ ចង់ដឹងច្បាស់សូមស្តាប់ និងទស្សនាទាំងអស់គ្នា!

ប្រពៃណាស់! មុនចូលឆ្នាំខ្មែរមកដល់ ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូផ្តាំផ្ញើឲ្យបងប្អូនខ្មែរគោរពច្បាប់ចរាចរណ៍ ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈ JICA

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ជាទីពេញចិត្តរបស់មហាជនគ្រប់ស្រទាប់យុវវ័យ សរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង រូបសម្បត្តិដ៏ស្រស់សោភា ដោយទោះបីជាចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងក្តីប៉ុន្តែនាងនៅតែមានប្រជាប្រិយភាពមិនចុះថយបន្តិចសោះ។ យ៉ាងណាមិញនៅថ្ងៃនេះមានការប្រទះឃើញ កញ្ញា ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូទាក់ទងនឹងការផ្សព្វផ្សាយចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយក្នុងនាមកញ្ញាជាឯកអគ្គរាជទូតសុឆន្ទៈ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។ កញ្ញា ឱក សុគន្ធកញ្ញា ក៏មានសារផ្តាំផ្ញើមួយចំនួនទៅដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់យានយន្ត និងទោចក្រយាន្តយន្តនៅលើដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ …

អ្នកស្រី ម៉ម សុម៉ាលី រំភើបចិត្តរហូតស្រក់ទឹកភ្នែកក្រោយពីសកម្មជនការពារព្រៃឈើ Ben Davis និងភរិយា ធ្វើខួបកំណើតជូនចេញពីទឹកចិត្ត

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីបកម្ពុជា បានសម្តែងអារម្មណ៍រីករាយរំភើបចិត្តជាខ្លាំងក្រោយពេលដែលសកម្មជនការពារព្រៃឈើលោក Ben Davis និងភរិយាបាន Surprise ខួបកំណើតយ៉ាងសាមញ្ញា ប៉ុន្តែចេញពីចិត្តពិតប្រាកដ។ ក្រៅពីជួយសង្គ្រោះកុមាររង អ្នកស្រី ម៉ម សុម៉ាលី ក៏បានចូលរួមការពារកម្មវិធីសង្គមជាច្រើនដូចជាការការពារព្រៃឈើនេះជាដើម។ អ្នកស្រីបានសរសេររៀបរាប់ទាំងក្តុកក្តួលចិត្តនៅលើបណ្តាញសង្គមថា «ខួបកំណេីតដែលធ្វេីអោយនាងខ្ញុំរំភេីបបំផុត ក្តុកក្តួលបំផុត ដោយសារអ្នកដែលធ្វេីខួបអោយគឺ លោក Ben Davis និង ប្រពន្ធដ៏ល្អរបស់គាត់ Sharyn …

មង្គលការរបស់ ឆេង ស្រីរ័ត្ន ហៅ Love Riya អ្នកលក់ផលិតផលអនឡាញ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ថែមទាំងចូលរួមសុទ្ធតែតារាល្បីៗជាច្រើននាក់

កាលពីរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ​ ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់ផលិតផលអនឡាញបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរហើយ ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាពិសេសគឺមានតារាប្រុសស្រីល្បីៗជាច្រើននាក់ចូលរួមថែមទៀតផង។ អ្នកនាង ឆេង ស្រីវ័ត្ន ហៅថា Love Riya គឺជាអ្នកលក់ផលិតផលអនឡាញម្នាក់ដែលមានអ្នកគាំទ្រ និងអ្នកតាមដានច្រើន ព្រោះតែរូបសម្រស់ និងផលិតផលរបស់នាង។ បើទោះបីជាមិនមែនជាតារាល្បី និងមិនដែលចេញមុខក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែ ឆេង ស្រីរ័ត្ន នៅតែមានឥទ្ធិពលខ្លាំងចំពោះអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកដែលនិយមទិញផលិតផលអនឡាញតែម្តង។ អ្នកនាង …

ឆ្នាំនេះក្រុម ឡាឈូក នឹងពុំមានវត្តមានចូលរួមក្នុងកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនា២០១៩ នោះទេ

បងប្អូនជាច្រើនមុខជាស្គាល់ក្រុម La Chhouk Recycled & Creative Fashion ជាក់ជាមិនខាន ជាពិសេសគឺមិត្តយុវវ័យផ្ទាល់តែម្តង។ ដោយក្រុមនេះគឺជាក្រុមមួយដែលច្នៃម៉ូដសម្លៀកបំពាក់ចេញពីសំរាមកែច្នៃ និងរបស់ប្រើប្រាស់ ជាមួយគំនិតច្នៃប្រឌិតនិងទេពកោសល្យដ៏គួរឲ្យស្ងប់ស្ងែង។ ជារៀងរាល់ឆ្នាំគ្រប់ពេលដែលកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនាប្រារព្ធឡើង ក្រុម ឡាឈូក តែងមានវត្តមានចូលរួមពុំដែលអាក់ខាននោះឡើយ ដើម្បីបង្អួតស្នាដៃដ៏ល្អឯកដែលពួកគេមាន។ ដោយឡែកឆ្នាំនេះយើងប្រហែលជាមិនអាចបានឃើញវត្តមានរបស់ក្រុម ឡាឈូក នោះទេ ដោយឆ្នាំនេះ ឡាឈូកមិនបានចូលរួមក្នុងកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនា២០១៩ឡើយ។ តាមរយៈទំព័រផ្លូវការរបស់ ឡាឈូក ដែលបានសរសេររៀបរាប់ឲ្យដឹងថា «ឡាឈូក នឹងអាក់ខានក្នុងការចូលរួមក្នុងកម្មវិធីពិព័រណ៌ស្នាដៃនិស្សិតរបស់សាលារចនាឆ្នាំ២០១៩នេះ!! ជាដំបូង ពួកយើងសុំអភ័យទោសទៅដល់អ្នកទាំងអស់គ្នា …

ច្បាស់ការណ៍ហើយ! បុណ្យភូមិឆ្នាំកុរនេះ នឹងប្រព្រឹត្តធ្វើឡើងនៅឯវត្តព្រះធាតុ

កំពុងតែរង់ចាំដំណឹងពីក្រុមភ្លើងគប់មែនទេ ថាតើបុណ្យភូមិឆ្នាំនេះនឹងធ្វើនៅវត្តណា? ប្រិយមិត្តរបស់បុណ្យភូមិមុខជាអន្ទះអន្ទែងចង់ដឹងដំណឹងនេះជាក់ជាមិនខាន ព្រោះតែរៀងរាល់ឆ្នាំព្រឹត្តិការណ៍បុណ្យភូមិតែងទទួលការគាំទ្រពីបងប្អូនប្រិយមិត្តជិតឆ្ងាយ មិនថាខ្មែរ ឬបរទេសនោះឡើយ គឺតែងចូលរួមយ៉ាងច្រើនកុះករតែម្តង។ ដោយឡែកឆ្នាំនេះដែលក៏មិនខុសពីឆ្នាំមុនៗនោះទេ ក្រុមការងារភ្លើងគប់ហាក់កំពុងតែញាប់ញាប់ជើងយ៉ាងមមាញឹកព្រោះត្រូវត្រៀមរៀបចំព្រឹត្តិការណ៍មួយនេះឡើង។ ទីបំផុតដំណឹងច្បាស់ការគឺទទួលបានហើយឆ្នាំនេះបុណ្យភូមិនឹងធ្វើឡើងនៅ វត្តព្រះធាតុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់វត្តព្រះធាតុបានពីរផ្លូវ មួយគឺតាមទៅក្រុងតាខ្មៅ ពេលដល់រង្វង់មូលតាខ្មៅ គឺយើងបត់ទៅផ្លូវខាងលិច រហូតទៅដល់ផ្លូវបំបែក ជាបួន ដែលមានផ្លូវទៅកាន់ ខេត្តតាកែវ និងខេត្តកំពត ប៉ុន្តែយើងត្រូវជិះទៅផ្លូវត្រង់។ ម្យ៉ាងវិញទៀត គឺធ្វើដំណើរតាមផ្លូវចម្ការដូង ទៅកាន់ទិសខាងត្បូង រហូតដល់ផ្លូវបំបែកជាបួនដូចគ្នា …

ក្រោយផ្ទុះការភ្ញាក់ផ្អើល លោកស្រី លឹម រស្មី អាយុទើប២៥ឆ្នាំ ពាក់ស័ក្តិដល់ទៅផ្កាយពីរ ឥលូវនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ការពិតហើយ

ក្រោយពីមានការបង្ហោះបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយថា លោក​ស្រី​​ឧត្ដមសេនីយ៍​ឯក​ លឹម​ រស្មី  ទេីប​មាន​អាយុ​២៥ឆ្នាំ ដោយមានភ្ជាប់រូបថតមួយសន្លឹកផងនោះ ពេលនេះក៏មានការចេញបដិសេធនិងស្រាយបំភ្លឺហើយ។ ដោយយោង​តាមការបកស្រាយបានឲ្យដឹងថា រូបភាពនេះមិនមែនជារូបលោកជំទាវ​ លឹម​ រស្មី​ ឡេីយ​ ហើយលោកជំទាវ លឹម​ រស្មី​ អគ្គនាយករង​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ពិតប្រាកដមានអាយុ៣៧ឆ្នាំ​។ ចំណែកឯម្ចាស់រូបនោះ គឺជាអគ្គលេខាធិការរង ទទួលបន្ទុកការងារសហប្រតិបត្តិការអន្តរជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឈ្មោះ រ៉ន សិរីលក្ខិណា មានឋានន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ មានអាយុពិតប្រាកដ …

ស្ថាបនិកអង្គការអាហ្វេស៊ីប ម៉ម សុម៉ាលី ទប់ទឹកភ្នែកមិនជាប់ ក្រោយ សម្តេចតេជោ ប្រកាសថានឹងជួយទ្រទ្រង់អង្គការ ​​​ដែលជាកន្លែងសង្គ្រោះកុមារី និងស្រ្តី ពីអំពើរំលោភសេពសន្ថវៈ

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ ត្រូវបានមហាជនជាច្រើនគាំទ្រនូវទង្វើសប្បុរសធម៌របស់អ្នកស្រីជាពន់ពេក។ ជាការពិតណាស់ការខិតខំរបស់ អ្នកស្រី ម៉ម សុម៉ាលី ក្នុងការជួយសង្គ្រោះ ជួយលើកកំម្ពស់ផ្លូវកាយនិង ផ្លូវចិត្តនិងការជួយអប់រំបណ្តុះបណ្តាល ដល់កុមារីនិងស្ត្រីជាជនរងគ្រោះ ត្រូវបានលេចចេញជាលទ្ធផល ដោយកាលពីពេលថ្មីៗនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅក្នុងអង្គការ អាហ្វេស៊ីប។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន …