Category: Home

ប៉ាច គីមមួយ ឆ្នាំនេះរាសីឡើងខ្លាំងមានអ្នកគាំទ្រធ្វើខួបកំណើត និងជូនកាដូឲ្យយ៉ាងច្រើន

ប៉ាច គីមមួយ តារាចម្រៀងស្រីមានសម្រស់ស្រស់ស្អាតបែបកូនកាត់ចិន ជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១។ បើទោះបីជាមិនបានលើកពានក៏ពិតមែនក៏តារាស្រីរូបនេះត្រូវបានក្រុមហ៊ុនរស្មីហង្សមាសទាក់ទងចូលរួមជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មផងដែរ លើសពីនេះនាងក៏មានសមត្ថភាពអាចសម្តែងបានយ៉ាងល្អថែមទៀតផង។ ម្ចាស់បទ “រាំយឺតៗ” ដែលកំពុងទទួលការចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះ ហាក់ទទួលការគាំទ្រជាខ្លាំង ដោយឆ្នាំថ្មីនេះដែរនាងហាក់មានទីផ្សាការងារខ្ពស់ ព្រោះក្រៅពីច្រៀងនាងក៏បានចូលរួមជាកាយវិការជាមួយតារាប្រុសស្រីល្បីៗក្នុងបទចម្រៀងជាច្រើន។ លើសពីនេះគេក៏សង្កេតឃើញថាមានប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់ ប៉ាច គីមមួយ បានធ្វើពិធីខួបកំណើតជូនយ៉ាងពញាក់អារម្មណ៍ ជាមួយនឹងកាដូជាច្រើនកើតចេញពីទឹកចិត្តផ្ទាល់ដែលសបញ្ជាក់ឲ្យឃើញពីចិត្តស្រលាញ់ និងគាំទ្រនាង៕

មូលហេតុនេះហើយដែលនាំឲ្យ នាយកុយ សម្រេចចិត្តរៀបចំ ពិធីបុណ្យអភិសេកអាស្រមយាយម៉ៅពេជ្រនិល

កាលពីពេលថ្មីៗនេះតារាកំប្លែងជើងចាស់ នាយ កុយ បានរៀបចំធ្វើពិធីបុណ្យឆ្លងរូបសំណាកលោកយាយម៉ៅ ពេជ្រនិល ក្នុងនោះក៏ឃើញមានវត្តមានតារាល្បីចូលរួមជាពិសេស មានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំមានដូចជា ឯកឧត្តម ស៊ុន ហួរ , ឯកឧត្តម ទៀ វិចិត្រ លោក ពេជ្រ កែវមុនី , លោក ហែម ដារិទ្ធ និងលោកស្រី លោក ហេង ឡុង និងមន្រ្តីជាច្រើនរូបទៀត។ យ៉ាងណាមិញជាមួយនឹងមូលហេតុនៃការរៀបចំពិធីបុណ្យនេះឡើង លោក ហេង …