សម្រាប់ប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់ Pokemon ប្រាកដជាមានអារម្មណ៍រំភើបនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តមួយនេះ។ មិនតែប៉ុណ្ណោះហ្វេនរបស់តារាសម្ដែងក្នុងដួងចិត្តទស្សនិកជនក្នុងរឿង Deadpool លោក Ryan Renolds ក៏ដូចគ្នា។ ដោតក្នុងខ្សែភាពយន្តនេះលោក Ryan និងធ្វើការសម្ដែង បូករួមនិងការបញ្ចូលសម្លេងអោយតួអង្គ Pikachu ដ៏គួអោយស្រលាញ់។

ខ្សែភាពយន្ត “Pokemon Detective Pikachu” ជាខ្សែភាពយន្តដែលនិយាយពីពិភពមួយដែលមនុស្សនិង Pokemon រស់នៅជាមួយគ្នាជាលក្ខណៈដៃគូនឹងគ្នា។ ខ្សែភាពយន្តនេះនឹងដើរតាមតួអង្គ Tim ដែលជាអកុសលត្រូវបានបាត់់បង់ឪពុករបស់គេ តែជាការចៃដន្យ Tim បានជួបជាមួយនឹង Pikachu មួយដែលពួកគេទាំងពីរអាចយល់ពីភាសារបស់គ្នាទៅវិញទៅមក។ Tim និង Pikachu បានចាប់ដៃគ្នាដើម្បីស្វែងរកនូវហេតុការណ៌ពីក្រោយការស្លាប់របស់ឪពុករបស់គេ។

ទស្សនិកជនប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងតួអង្គ Pokemon ជាច្រើនដែលនឹងមានការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនេះ។ ដំណើរផ្សងព្រេងរបស់ Tim និង Pikachu នឹងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនាតាំងពីដើមរហូតដល់ចប់។ ចង់ដឹងថាតើមានអ្វីកើតឡើងទៅលើ Pikachu ចម្លែកដែលចេះនិយាយជាមួយមនុស្សមួយនេះ ជាមួយនឹង Tim? តើពួកគេអាចដោះស្រាយនូវសំនុំរឿងរបស់ឪពុក Tim បានដែរឬទេ? កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត “Pokemon Detective Pikachu” ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។