នៅតំបន់នីមួយៗតែងតែមាននូវរឿងព្រេងដ៏គួរអោយខ្លាចដែលគេតែតែនិយាយតៗគ្នាពីមួយទៅមួយ។ រីឯឡាទីន អាមេរិក ក៏មាននូវរឿងព្រេងពីព្រលឹងខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា ដែលបានបង្កើតជាខ្សែភាពយន្តដ៏រន្ធត់នៅក្នុងចក្រវាឡរបស់ខ្សែភាពយន្តខ្មោច The Conjuring ដែលទស្សនិកជនជាច្រើនទស្សនាហើយមានភាពភ័យខ្លាចរអា។

ពីអ្នកដឹកនាំរឿងដ៏ល្បីល្បាញលោក James Wan រឿង The Curse Of La Llorona ជាខ្សែភាពយន្តរន្ធត់និងព្រឺព្រួចថ្មីដែលនិយាយពីព្រេងនិទានគួរអោយខ្លាចពីតំបន់មួយនៃឡាទីន អាមេរិក។ រឿងរ៉ាវដ៏គួរអោយខ្លាចពីនាង ឡា យ៉ូរូណា ដែលប្រជាជនតំបន់នោះតែងហៅថា “ខ្មោចម្ដាយទួយយំ” ត្រូវបានកើតឡើងជាច្រើនឆ្នាំមកហើយដែលកាលនោះ នាង ឡា យ៉ូរូណា គឺជានារីដ៏ស្រស់ស្អាតម្នាក់ដែលនរណាៗក៏ចង់បេតីលើរូបនាងដែរ។ ថ្ងៃមួយនាងបានរៀបការនឹងបុរសមានទ្រព្យសម្បតិ្ត និងរូបសម្រស់ម្នាក់ដែលពួកគេមានកូនភ្លោះពីរនាក់ តែជាអកុសលនាង ឡា យ៉ូរូណា បានរកឃើញប្ដីរបស់ខ្លួនមាននៅជាមួយនឹងនារីផ្សេង។ ដោយចិត្តក្តៅងំ និងមានការឈឺចាប់ពេកនោះ នាង ឡា យ៉ូរូណា បានសម្លាប់កូនភ្លោះទាំងពីររបស់នាងដោយជ្រមុចក្នុងទឹកយ៉ាងព្រៃផ្សា ព្រោះតែចង់អោយប្ដីរបស់ខ្លួនស្គាល់នឹងភាពឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ ទំរាំតែនាងបានភ្ញាក់ខ្លួននោះ នាងបានបាត់បង់កូនទាំងពីទៅហើយ។ ចាប់តាំងពីថ្ងៃនោះមក នាង ឡា យ៉ូរូណា បានស្រែកយំរកកូនរបស់នាងនៅមាត់បឹងនាំរហូតដល់ស្លាប់។

រឿងព្រេងដ៏គួរអោយខ្លាចក៏ចាប់ផ្ដើមកើតមានឡើងទៅលើក្មេងៗដែលបានលឺសម្លេងស្រែកយំរបស់នាង ឡា យ៉ូរូណា នាពេលរាត្រីគឺមានន័យថាខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា នឹងមកយកជីវិតរបស់ពួកគេ។ ខ្សែភាពយន្តរឿង “The Curse of La Llorona” បានកើតឡើងនៅឆ្នាំ ១៩៧០ លើគ្រួសារមួយដែលមានម្ដាយជាស្រ្តីមេម៉ាយ។ ពួកគេបានលឺនូវសម្លេងស្រែកទួញយំ ទាមទាររកកូនត្រលប់មកវិញរបស់នាង ឡា យ៉ូរូណា ក៏ដូចជាពេលវេលាដ៏គួរអោយខ្លាចនឹងខិតមកដល់។ ខ្សែភាពយន្ត The Curse of La Llorona នឹងមានចាក់បញ្ចាំងនៅគ្របើរោងភាពយន្តទំនើបនាថ្ងៃទី១៩ ខែមេសានេះ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។