ខាត់ វ៉ៃហាំង តារាសម្តែងប្រុសរូបសង្ហារដែលមានប្រជាប្រិយភាពខ្ពស់ ឆ្លងកាត់ការប្រលង Freshie Boys ដោយបានប្រឡូកសិល្បៈអស់ជាយូរឆ្នាំ។ មួយរយៈក្រោយនេះគេហាក់សង្កេតឃើញថាលោក ខាត់ វ៉ៃហាំង ហាក់ទទួលបានទីផ្សាខ្ពស់ដោយមិនត្រឹមតែការចេញសម្តែងក្នុងស្រុកនោះទេ តែក៏មានការថតសម្តែងនៅតាមប្រទេសជិតខាងផងដែរ។

ជាក់ស្តែងប្រហែលមុននេះបន្តិចតារាប្រុសរូបនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានបង្ហាញរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹកដែលបានផ្តិតចេញមកពីទឹកដីបរទេស ជាមួយការតុបតែងខ្លួន និងស្លៀកពាក់យ៉ាងស្រស់សង្ហាររបស់លោក។ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានសឲកោតសរសើរថា លោកពិតជាសង្ហារខ្លាំង ជាពិសេសគឺផ្ទៃខាងក្រោយនៃរូបភាពគឺទាក់ទាញខ្លាំង គួរឲ្យចង់ធ្វើដំណើរកម្សាន្ត។ តោះមកមើលរូបភាពស្អាតៗរបស់គាត់ទាំងអស់គ្នា៖