ខេម តារាចម្រៀងសម្លេងស្អក មានទឹកដមពិរោះប្រចាំផលិតកម្ម ថោន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ តាមរយៈសមត្ថភាពដែលអាចច្រៀងបានមិនថាបទញាក់ បទមនោសញ្ចេតនា ឬក៏បទប្រពៃណីនោះឡើយ។ ក្រោយពីទទួលបានជោគជ័យនៃការចេញទៅសម្តែងនៅប្រទេសកូរ៉េ ជាមួយតារាប្រុសស្រីជាច្រើននាក់ លោក ខេម ហាក់កាន់តែទទួលបានការគាំទ្រថែមមួយកម្រិតទៀត។

ជាក់ស្តែងកាលពីថ្មីៗនេះ បទថ្មីមួយបទចំណងជើងថា “តាកែវដួងចិត្ត” របស់លោកហាក់អង្រួនដួងចិត្តប្រិយមិត្តជាខ្លាំង ដោយបទចម្រៀងមួយបទនេះបានរៀបរាប់ទិដ្ឋភាពនៅឯខេត្តតាកែវ អមជាមួយតួសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាត សុភាព។ មហាជនជាច្រើនហាក់ចាប់អារម្មណ៍បទនេះជាខ្លាំងដោយមានការខំមិនគាំទ្រពេញបណ្តាញសង្គម ជាពិសេសគឺម្នាក់សរសើរពីប្លង់ថត និងសម្រស់តួអង្គស្រីតែម្តង។ តោះទស្សនាទាំងអស់គ្នា៖