ឆន សុវណ្ណរាជ តារាចម្រៀងប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រឡូកសិល្បៈអស់រយៈពេលជាង១០មកហើយ។ ទោះបីជារដូវកាលចូលឆ្នាំទើបកន្លងផុតទៅក៏ពិតមែន តែការងារសិល្បៈរបស់កំពូលតារាចម្រៀងប្រុសរូបនេះហាក់នៅតែមមាញឹកមិនធម្មតានោះឡើយ ជាពិសេសគឺលោកត្រូវថតកម្មវិធីទូរទស្សន៍ និងចេញខនសឺតជាញឹកញាប់។

យ៉ាងណាមិញប្រហែលមុននេះបន្តិចលោក ឆន សុវណ្ណរាជ បានបង្ហើរសំនៀងជាមួយបទមនោសញ្ចេតនាថ្មីចំណងជើងថា “មើលថែបងផង” ដែលបង្កប់ទៅដោយអត្ថន័យកម្សត់ជ្រាលជ្រៅ និងចាក់ដោតចិត្តខ្លាំង។ អ្នកដែលជួបរឿងដូចក្នុងចម្រៀងមួយបទនេះបានស្តាប់ហើយមុខជាហូរទឹកភ្នែកដោយមិនដឹងខ្លួនជាក់ជាមិនខាន ជាពិសេសគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយ វឌ្ឍនៈ និងនិពន្ធបទភ្លេងដោយ មាស សុគន្ធ។ តោះស្តាប់ និងបណ្តែតអារម្មណ៍ទាំងអស់គ្នា!