ជា វណ្ណារិទ្ធ តារាសម្តែង និងជាពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍ បាយ័ន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាតារាប្រុសមានសមត្ថភាពខ្ពស់។ ក្រោយពីរៀបការជាមួយគូស្នេហ៍អ្នកនាង បេឡា នឹងបានចំណងដៃជីវិតកូនប្រុសចំនួន២រូបរួចមក លោកហាក់នៅតែអាចរក្សាប្រជាប្រិយភាពបានយ៉ាងល្អ ដូចគ្នាជាមួយកូនប្រុសទាំងពីររបស់លោកផងដែរ។

Fame និង Fair គឺសុទ្ធសឹងតែជាក្មេងដែលកំពុងមានប្រជាប្រិយភាព ព្រោះតែភាពក្រមិចក្រមើម និងឆ្លាតវៃគួរឲ្យស្រលាញ់។ ជាក់ស្តែងធ្មេចបើកៗអូន Fair ដែលជាកូនប្រុសទី២របស់លោក ជា វណ្ណារិទ្ធ មានអាយុ១ខួបបាត់ទៅហើយ ដោយរូបរាងក្នុងវ័យ១ឆ្នាំរបស់គេ ហាក់សង្ហារមិនចាញ់បងប្រុស និងប៉ាៗប៉ុន្មាននោះឡើយ។ រូបភាពស្រស់ស្អាតខាងក្រោមនេះគឺជារូបអូន Fair នៅក្នុងអាយុ១ឆ្នាំ ដែលជាស្នាដៃថតសម្រិតសម្រាំងចេញពី PhotoCity Kid and Family Studio៕