កាលពីថ្មីៗនេះតារាជើងចាស់អ្នកនាង ខាត់ សុឃីម ដែលពុកម៉ែបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាតារាពហុជំនាញអាចច្រៀង រាំ កំប្លែង និងលេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងស្ទាត់ជំនាញ ហាក់កំពុងទទួលរងព្យុះរិះគន់ជាខ្លាំងក្រោយពីបានបង្ហាញកាដូមានតម្លៃដែលស្វាមីបានទិញជូនក្រោយថ្ងៃចូលឆ្នាំ។ ស្រាប់តែមុននេះបន្តិចអ្នកនាងក៏បានសរសេរសារមួយនៅក្នុងបណ្តាញសង្គមដែលបង្កប់អត្ថន័យ ជាពិសេសអាចឲ្យអ្នកដែលចូលចិត្តរិះគន់គេក្អួតឈាមបាន។

ដោយសារនោះមានអត្ថន័យថា «ស្នេហ៍វ័យចំណាស់ comment your idea! មេីល ពិនិត្យ វិភាគ ចាំវាយតំលៃ ក៏មិនទាន់យឺតពេលដែល។ មនុស្សជាច្រេីន នឹងធ្វេីការវាយតំលៃស្ថានការណ៍ ឬ បញ្ហាផ្សេងៗតាមការប្រាប់ តាមការចង្អុលបង្ហាញ តាមការផាត់ពណ៌ របស់អ្នកដទៃ បេីអ្នកមេីលរូបភាពដោយលេចចេញនូវគំនិតអវិជ្ជមាន ណាមួយមុនដំបូង មានន័យថាអ្នកចូលចិត្តគិតពីរឿងមិនអាចកើតធ្វើបាន គិតរូបភាពនៃការបរាជ័យជាមុនពោលគឺ មានគំនិតអវិជ្ជមាន លើសពី៥០%។

ដំណោះស្រាយ៖ កុំអនុញ្ញាតិឲ្យុមនុស្សអវិជ្ជមាន មនុស្សមានបញ្ហានៅគ្រប់ដំណោះស្រាយ មនុស្សបបួលអ្នកអោយមានសេចក្តីភ័យខ្លាច មនុស្សដែលបង្ហាញពីភាពមិនរីករាយក្នុងការរីកចំរើនលូតលាស់របស់អ្នក ដាក់រឿងអត់បានការទាំងនេះចូលក្នុងប្រព័ន្ធការគិតរបស់អ្នក, ចូរផ្សារភ្ជាប់ខ្លួនអ្នកជាមួយមនុស្សដែលផ្តល់ថាមពល និងកំលាំងជំរុញ Video ល្អៗ សៀវភៅល្អៗ»៕