ផេន ខេត តារាសម្តែងបែបកំប្លែងមាឌធំ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាចូលចិត្តផាត់មុខ និងតុបតែងខ្លួនឃ្យូតៗគួរឲ្យស្រលាញ់។ ស្របពេលដែលប្រជាប្រិយភាព និងការងារដែលកំពុងតែមកបន្តគ្នារហូតស្ទើរកពេលសម្រាកគ្មាន ស្រាប់តែតារាភេទទីបីរូបនេះបានបង្ហោះនូវរូបភាពចាស់ៗរបស់ខ្លួន ដែលបានឆ្លងកាត់ការវះកាត់កែសម្ផស្សមើលទៅគួរឲ្យញញើត។

តាមរយៈរូបភាពជាមួយសារមួយឃ្លានៅលើបណ្តាញសង្គមថា «ទម្រាំបានប៉ិននេះមិនមែនចំណាយពេលតិចទេ ដូចញ៉ុមនិយាយចឹងមុខមាត់មនុស្សអាចកែបាន តែចរឹកមនុស្សមិនអាចកែបានទេ។ ប៉ុន្តែចរឹកស្រីខេត គ្មានថ្ងៃផ្លាស់ប្តូរទេនៅតែគួរអោយស្រលាញ់ចឹង មើលអោយចប់ប្រយា័ត្នស្តាយក្រោយ»៕