កាលពីប៉ុន្មានថ្ងៃមុននេះអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលរហូតលួចច្រណែនព្រោះតែស្វាមីបានទិញកាដូជាច្រើនជូនបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច។ ស្របពេលជាមួយគ្នានេះដែរស្រាប់តែគេសង្កេតឃើញថាមតិរិះគន់ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានជនមានចំនួនប្រើពាក្យដែលពិបាកនឹងទទួលយកបានរហូតត្រូវអ្នកនាង ខាត់ សុឃីម ព្រលះទៅវិញ។

យ៉ាងណាមិញក្នុងនោះគេសង្កេតឃើញថា លោក ម៉ៃ សុគន្ធ ក៏ហាក់បានចូលរួមផ្តល់កម្លាំងចិត្តដល់អ្នកនាង ខាត់ សុឃីម ផងដែរ ដោយលោកបានសរសេរសាររៀបរាប់ថា «ពាក្យខំមិនពេបជ្រាយគឺជាចរឹកពិត របស់ មនុស្សច្រណែន ១.ធ្វើមិនបានដូចគេថា គេអួត ២.លុយគាត់រករួមគ្នាហេតុអីក៏គ្មានចំណែកស្វាមី គឺត្រូវតែមានព្រោះបងឃីមជាប្រពន្ធល្អ ៣.ហេតុអីប្តីល្អ អំពើល្អមិនត្រូវបានលើកតម្កើង មកពីផាណូជាប្តីល្អ ទើបតបស្នងមកវិញគឺការលើកតម្កើង ៤.ពីមុនហេតុអីអ្នកដឹងថាផាណូគ្មានស្អី អ្នកជាព្រះរស់មែន? ធាតុពិតជាច្រណែន តែអីឡូវផាណូតស៊ូលើកអាជីបមួយដែលល្អ តែអ្នកច្រណែនទាំងឡាយអត់ឃើញទេ គឺចាំតែម្យាង គឺ ចាប់កំហុស។ សរុបមក គឺ ជំងឺច្រណែន សុំចេញមុខការពារហើយ និង ចង់អោយអ្នកច្រណែនភ្លឺខួរ»៕