តារាសម្តែងស្រី វ៉ាង ស្រីណូ ដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ថាជានារីចូលចិត្ត​ និងនិយមលេងខ្លួនសិចស៊ីទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យនោះ បានធ្វើពិធីខួបកំណើតជូនលោកឪពុកជាមួយការបង្កប់លុយយ៉ាងច្រើនដែលធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនមហាជន។ តារាស្រីដែលមានសមត្ថភាពខ្ពស់ និងបានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាយូររូបនេះហាក់កំពុងតែកាក់កបជាមួយរបររកស៊ីផ្ទាល់ខ្លួនជាខ្លាំង។

កាលពីដើមឆ្នាំ២០១៩នេះ វ៉ាង ស្រីណូ ក៏បានទិញផ្ទះវីឡាថ្មីនៅក្នុងបុរីមួយផងដែរ ស្រាប់តែពេលនេះនាងបានរៀបចំពិធីខួបកំណើតជូនលោកឪពុកប្រកបដោយភាពកក់ក្តៅ ជាមួយសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ពេលមានពេលបានត្រូវគិតដល់អ្នកមានគុណមុនគេ! កូនណាកតញ្ញូជាមួយអ្នកមានគុណ មិនចេះស្រកស្រុតទេ! លើកទីមួយដែលខ្ញុំធ្វើនំខេកបង្កប់លុយយ៉ាងវែង ជូនលោកឪពុក»៕