កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលបានប្រមូលផ្តុំគណកម្មការ សុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេសមករួមគ្នាមានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន បានចាប់ផ្តើមប្រត្តិបត្តិការណ៍ស្វែងរក អ្នកមានសំឡេងល្អឯកហើយ។

កាលពីថ្ងៃទី21 ខែមេសា ឆ្នាំ2019 ម្សិលមិញនេះ កម្មវិធី X Factor Cambodia បានចុះទៅដល់ផ្ទាល់ ក្នុងទីរួមខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយនឹងជ្រើសរើសអ្នកដែលមានសំឡេងពីរោះៗចូលមកក្នុង កម្មវិធី។

បេក្ខជនបេក្ខនារីជាច្រើនបានមកចូលរួមប្រលងវគ្គជម្រុះដំបូងដែលកំពុងធ្វើឡើងនៅមជ្ឈមណ្ឌល THE HERITAGE WALK ទីរួមខេត្តសៀមរាប តាំងពីម៉ោង 7 ព្រឹក ក្នុងភាពសប្បាយរីករាយ និងជឿជាក់។ ហើយសង្កេតឃើញថាមានការចូលរួមពីបេក្ខជនបេក្ខនារីយ៉ាងច្រើនកុះករត្រៀបត្រាតែម្តងដែលនេះបង្ហាញពីប្រជាប្រិយភាពរបស់កម្មវិធី X Factor Cambodia ក៏ដូចជាទូរទស្សន៍ហង្សមាស HDTV ផងដែរ។

សម្រាប់ទីតាំងវគ្គជម្រុះដំបូងបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី26 ខែមេសា ឆ្នាំ2019 ក្នុងទីរួមខេត្តកំពង់សោម ហើយក៏មានការប្រគំតន្រ្តីមុនមួយថ្ងៃផងដែរគឺនៅថ្ងៃទី25 ខែមេសា ឆ្នាំ2019 ដែលមានការចូលរួមពី កំពូលតារាចម្រៀងល្បីៗជាពិសេសគឺវត្តមានគណកម្មការរបស់កម្មវិធី X Factor Cambodia ទាំង៤ ផងដែរ។