ស៊ីន យូប៊ីន តារាសម្តែងស្រីជាអតីត Freshie Girls ដែល​បងប្អូនភាគច្រើនបានស្គាល់ច្បាស់ ថាមានសមត្ថភាពខ្ពស់អាចសម្តែងបានគ្រប់ទម្រង់តួអង្គ ជាពិសេសគឺនាងតែងទទួលបានតំណែងជាតួឯកគ្រប់រឿងទាំងអស់តែម្តង។ មិនត្រឹមតែសាងភាពល្បីល្បាញនៅក្នុងប្រទេសនោះឡើយ ស៊ីន យូប៊ីន ក៏ត្រូវបានការទទួលស្គាល់នឹងគាំទ្រពីសំណាក់ប្រជាជនប្រទេសជិតខាងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះនាងត្រូវបានសេដ្ឋីនីនៃប្រទេសថៃអញ្ជើញចូលរួមកម្មវិធីខួបកំណើតដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈទំព័រហ្វេសប៊ុករបស់នាងបានបង្ហោះរៀបរាប់ឲ្យដឹងថា «សូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយស អញ្ជើញនាងខ្ញុំចូលរួមក្នុងពិធីខួបកំណើតចម្រើនជន្មាយុ នៃលោកជំទាវសុមៈនី ឃុនណៈក្សេម សេដ្ឋីនីនៃប្រទេសថៃ (billionaire of Thailand) រហ័ស្សនាម (Barbie Thailand)។ សូមគោរពជូនពរ លោកស្រីប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕