ខាត់ សុឃីម តារាពហុជំនាញដែលពុកម៉ែបងប្អូនស្គាល់ច្បាស់អាចច្រៀង រាំ និងលេងឧបករណ៍តន្ត្រីបុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញ។ មួយរយៈក្រោយនេះគេហាក់ង្កេតឃើញថា តារាពហុជំនាញរូបនេះហាក់មានភាពមមាញឹកជាខ្លាំង ក្រោយពីបានបោះទុកជំនួញលក់ដីធ្លី អមជាមួយការងារសិល្បៈដែលធ្វើឲ្យអ្នកនាងរកពេលសម្រាកគ្មាន។

ស្រាប់តែថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ និងរំភើបចិត្តជំនួសក្រោយពីស្វាមីលោក ផាណូ បានទិញកាដូជូនយ៉ាងច្រើនបន្ទាប់ពីចូលឆ្នាំប្រពៃណីខ្មែររួច ដោយមានទាំងរថយន្ត គ្រឿងអលង្ការ និងកាបូបផងដែរ។ នេះបើតាមប្រភពគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «អំណោយ៤មុខ សំរាប់ខ្ញុំ ក្រោយចូលឆ្នាំ អរគុណ បុរសល្អម្នាក់ដែលតែងតែធ្វើអ្វីៗដើម្បីខ្ញុំ Love you my sweet husband Phano In»៕