ពិធីការិនីវ័យក្មេង និង ជាតារាសម្តែងល្បីឈ្មោះមួយរូប អ៊ឹង និមល ដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ថាជាប្អូនស្រីបង្កើតរបស់លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ ហាក់ទទួលបានការចាប់អារម្មណ៍ និងទីផ្សាខ្ពស់មិនធម្មតានាពេលបច្ចុប្បន្ន។ ក្រោយពីបានប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ រូបសម្រស់របស់នាងហាក់កាន់តែស្រស់ស្អាតប្លែក ដោយការតុបតែងខ្លួនរឹតតែឡូយឆាយមិនធម្មតានោះឡើយ។

ថ្មីៗនេះដែលនាងត្រូវបានមិត្តរួមអាជីពដែលមានដូចជាលោក រតនៈ វិសិដ្ឋ និងអ្នកនាង ឆៃលី ដាឡែន បានរៀបចំជូនពិធីខួបកំណើតយ៉ាងសប្បាយរីករាយ ដែលបង្កការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសអ្នកគាំទ្រនាងតែម្តង។ យ៉ាងណាមិញគេក៏បានឃើញថាមានការខំមិនជូនពរ និងការចែករំលែកក្តីស្រលាញ់ជាច្រើនជូនរូបនាងនៅលើបណ្តាញសង្គមហ្វេសប៊ុក៕