គង់ ចាន់ស្រីមុំ តារាសម្តែងស្រី ជាភរិយារបស់តារាប្រុសរូបសង្ហារ គឹម សីហា និងជាម្តាយនាងតូច ម៉ូម៉ូ បានធ្វើឲ្យមហាជនជាច្រើនលួចច្រណែនព្រោះតែជីវិតគ្រួសារដ៏សែនផ្អែមល្ហែម និងល្អូកល្អើនខ្លាំង។ ក្រុមគ្រួសារដែលមានសមាជិក៣រូប តែហាក់ពោរពេញដោយក្តីរីករាយមិនចេះរីងស្ងួតនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងព្រោះតែសុទ្ធតែរូបសម្បត្តិស្រស់ស្អាតគួរឲ្យស្រលាញ់។

ជាក់ស្តែងកាលពីថ្មីៗនេះ គង់ ចាន់ស្រីមុំ បាននាំក្រុមគ្រួសារចេញទៅកម្សាន្តលេងប្រទេសវៀតណាម នៅតំបន់ដាណាង ដោយបានផ្តិតយកទេសភាពស្រស់ស្អាតជាច្រើនកន្លែងគួរឲ្យចាប់អារម្មណ៍។ លើសពីនេះរូបនាងក៏បានបង្ហាញពីសេចក្តីសុខ និងសុភមង្គលគ្រួសារដែលខ្លួនមាន ព្រមទាំងចែករំលែកក្តីស្រលាញ់ចំពោះប្រិយមិត្តអ្នកគាំទ្ររូបនាង ក៏ដូចជាស្វាមី ជាពិសេសគឺបុត្រីសំណព្វចិត្តតែម្តង។ តោះមកមើលរូបភាពគ្រួសារមួយនេះនៅលើទឹកដី ប្រទេសវៀតណាម ទាំងអស់គ្នា!