កាលពីកន្លងទៅថ្មីៗនេះ តារាស្រីជើងចាស់ សូ ដានីតា បានធ្វើឲ្យបងប្អូនមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងក្រោយពីបានធ្វើខ្លួនជាបុគ្គលិកស៊ិនទ្រីប្រមូលសំរាម ដោយមិនរើសអើង និងមិនឆ្មើងឆ្មៃប្រកាន់ខ្លួន។ គេក៏សង្កេតឃើញថាជារឿយៗនាងតែងធ្វើអំពើល្អដោយជួយយកអសារជនខ្វះខាតជានិច្ច លើសពីនេះកាលពីមុនចូលឆ្នាំខ្មែរមកដល់ តារាស្រីរូបនេះបានប្រកាសខ្លួននឹងចេញទៅសម្តែងនៅលើទឹកដីក្រៅប្រទេស សហរដ្ឋអាមេរិក។

ដោយទទួលបានព័ត៌មានថាការសម្តែងរបស់រូបនាងគឺទទួលជោគជ័យ និងការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជនដែលរស់នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាងក៏ទទួលបានប័ណ្ណសរសើរពីខាងស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិចផងដែរ ដោយនាងបានបង្ហោះសាររំភើបចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «នាងខ្ញុំ សូមអរគុណដល់ឯកឧត្តមអគ្គរាជទូតប្រចាំនៅ Jacksonville Florida USA ដែលបានផ្តល់កិត្តយសនៃប័ណ្ណសរសើរសំរាប់នាងខ្ញុំ និងបងប្អូនសិល្បៈមួយចំនួនទៀត»៕