ខាន់ ជេមស៍ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ដែលជាម្ចាស់សំនៀងសំលេងផ្អែមបំពេបងប្អូនប្រិយមិត្តឲ្យស្តាប់ហើយបណ្តែតអារម្មណ៍កម្សាន្តទៅតាម។ តារាចម្រៀងប្រុសមានសមត្ថភាពខ្ពស់ ដែលអាចច្រៀងបានទាំងសម័យ និងបុរាណរូបនេះ បានធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងស្រីដែលកំពុងមានឈ្មោះល្បី បាន មុន្នីល័ក្ខ។

មុននេះបន្តិចលោក ខាន់ ជេមស៍ បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍សារជាថ្មីម្តងទៀត ក្រោយពីបានប្រកាសថាលោកនឹងឈប់ច្រៀងបទចម្លងពីបរទេសទៀតហើយ។ ដោយលោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ចាប់ពីថ្ងៃនេះតទៅខ្ញុំបាទ ខាន់ ជេមស៍ ឈប់ច្រៀងបទចម្រៀងចម្លងពីគេទៀតហើយ»។ យ៉ាងណាមិញគេសង្កេតឃើញថាប្រិយមិត្តជាច្រើន បានខំមិនគាំទ្រ និងរង់ចាំតាមដានស្នាដៃចម្រៀងថ្មីៗរបស់រូបលោក៕