បងប្អូនភាគច្រើនមុខជាស្គាល់រូបកុមារីពេបមាត់សក់សេះ មុខគួរឲ្យខ្នាញ់នេះជាក់ជាមិនខាន ព្រោះគឺសឹងតែពេញបណ្តាញសង្គមទូទាំងពិភពលោកបានយករូបនាងតូចនេះមកដើម្បីធ្វើជា Meme និង ខំមិនបញ្ចេញពីអារម្មណ៍។ ភាគច្រើនបងប្អូនស្គាល់ត្រឹមតែរូបថតប៉ុណ្ណោះ តែមិនបានដឹងឡើយថានាងតូចនេះឈ្មោះអ្វី និងជានរណានោះឡើយ។

តាមពិតទៅនាងតូចម្ចាស់រូបនេះមានឈ្មោះពិតថា Felicia Butcher ហៅក្រៅថា Lipzy ជាអតីតតារាសម្តែងវ័យក្មេងប្រចាំប្រទេសថៃ ដោយនាងបានលេចមុខដំបូងក្នុងពាណិជ្ជកម្មរបស់ក្រុមហ៊ុនម្សៅស៊ុបខ្នរកាលពីប៉ុន្មានឆ្នាំមុន។ ក្រោយមកនាងតូចរូបនេះក៏បានបាត់ខ្លួនពីពិភពសិល្បៈដោយបន្សល់ត្រឹមតែរូបដែលគួរឲ្យគ្រឺតខ្នាញ់។ អស់រយៈពេលជាង៨ឆ្នាំទៅហើយដែលយើងមិនដែលទទួលដំណឹងពីនាង ស្រាប់តែពេលនេះកុមារីមុខគួរឲ្យខ្នាញ់រូបនេះបានប្រែខ្លួនជាក្មេងជំទង់យ៉ាងស្រស់សោភាទៅវិញ ដោយនាងបានចាកចេញពីសិល្បៈដើម្បីផ្តោតលើការសិក្សាតែមួយមុខគត់។

យ៉ាងណាមិញរូបរាងថ្មីស្រស់ស្អាត ដែលសឹងតែចំណាំមិនបានរបស់នាងតូច Lipzy ហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីមហាជនជាខ្លាំង ជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕ ប្រភព៖ TSonlines