Bella Ranee តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាតារាស្រីជួរមុខមួយរូបនៃប្រទេសថៃ។ ស្របពេលដែលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីជិតចូលមកដល់ គេសង្កេតឃើញថាតារាស្រីរូបនេះក៏មានភាពមមាញឹកជាមួយការងារមិនធម្មតានោះដែរ ដោយនាងត្រូវបានគេហៅចូលរួមកម្មវិធីជាច្រើន។

យ៉ាងណាមិញថ្មីៗនេះ Bella ទទួលបានការកោតសរសើរពីសំណាក់មហាជនថៃជាខ្លាំងក្រោយពីនាងបានតុបតែងខ្លួនជាទេពធីតាឆ្នាំថ្មីព្រះនាម “ទុង្សាទេវី” ដោយស្លៀកឈុតបែបប្រពៃណីបុរាណថៃ ដៃមានកាន់ខ្យងស័ង្ខ និង កងច័ក្រ ក្នុងកម្មវិធី Kaesom Songkran របស់ក្រុមហ៊ុន King Power។ កម្មវិធីសង្ក្រាន្តនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមេសា ដោយមានកម្មវិធី និងការចូលរួមសម្តែងជាច្រើនបែបច្រើនយ៉ាងសម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី៕ ប្រភព៖ TSonline