វង្ស តារារតនា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាអ្នកចំរៀងរ៉កមួយរូបដែលមានសម្លេងខ្ពស់ និងពូកែស្រែក។ ម្ចាស់បទ “ស៊ូឃ្លាត” ដ៏ល្បីល្បាញម្នាក់នេះតែងទទួលការចាប់អារម្មណ៍ និងកោតសរសើរជារឿយ ដែលជាហេតុធ្វើឲ្យលោកមានភាពមមាញឹកមានការងារច្រើន រហូតសឹងតែគ្មានពេលទំនេរ។

យ៉ាងណាមិញថ្មីៗនេះ តារាប្រុសរូបនេះត្រូវបានមហាជនលាន់មាត់កោតសរសើរជាខ្លាំងដោយបានយកបទមរតកដើមដែលជាចង្វាក់ល្ខោនបាសាក់ របស់លោកតា មាស សាម៉ន មកបកស្រាយឡើងវិញ។ បទថ្មីចំណងជើងថា “យក្សចេញត្រួតកោះ” មួយបទនេះហាក់ឆកយកដួងចិត្តប្រិយមិត្តអ្នកគាំទ្រជាខ្លាំង ដោយភាគច្រើនបានសរសេរខំមិនថាពិតជាត្រូវនឹងសម្លេងរបស់គាត់ ជាពិសេសគឺមានការពោលបន្ទរពីតារាចម្រៀងស្រីល្បីៗដូចជា វី ឌីណេត, ចំរើន សុភ័ក្រ្ត, និង បាន មុន្នីល័ក្ខ។ តោះស្តាប់ទាំងអស់គ្នា!