ស៊ីន យូប៊ីន តារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យខ្ពស់ និងគូស្នេហ៍បុរសសង្ហារមានអាជីពជាតារាសម្តែងដូចគ្នាលោក ខាត់ វ៉ៃហាំង បានធ្វើឲ្យបងប្អូនជាច្រើនចាប់អារម្មណ៍ជាខ្លាំងនាពេលថ្មីៗនេះ ជាពិសេសគឺទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់អ្នកទាំងពីរតែម្តង។ គូស្នេហ៍ស្រស់សោភា និងសង្ហាមួយគូនេះតែងបណ្តើរគ្នាទៅណាមកណាត្រសង ហាក់ប្រៀបដូចជាលលកញីឈ្មោលអញ្ចឹងឯង។

ជាក់ស្តែងមុននេះបន្តិចអ្នកទាំងពីរបានចូលរួមកម្មវិធីសង្ក្រាន្តរបស់ប៉ុស្តិ៍ទូរទស្សន៍ PNN ដោយបានស្លៀកឈុតមានលាយឡំក្រម៉ាខ្មែរច្នៃបញ្ចូលយ៉ាងស្រស់ស្អាតសោភាទាំងគូតែម្តង។ មហាជនជាច្រើនបានសម្តែងការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុកចំពោះលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ចំពោះការតុបតែងកាយបែបនេះ៕