តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ជាទីពេញចិត្តរបស់មហាជនគ្រប់ស្រទាប់យុវវ័យ សរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង រូបសម្បត្តិដ៏ស្រស់សោភា ដោយទោះបីជាចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងក្តីប៉ុន្តែនាងនៅតែមានប្រជាប្រិយភាពមិនចុះថយបន្តិចសោះ។

យ៉ាងណាមិញនៅថ្ងៃនេះមានការប្រទះឃើញ កញ្ញា ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូទាក់ទងនឹងការផ្សព្វផ្សាយចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយក្នុងនាមកញ្ញាជាឯកអគ្គរាជទូតសុឆន្ទៈ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។ កញ្ញា ឱក សុគន្ធកញ្ញា ក៏មានសារផ្តាំផ្ញើមួយចំនួនទៅដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់យានយន្ត និងទោចក្រយាន្តយន្តនៅលើដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ប្រភព៖ Masaya Ota