កាលពីថ្មីៗនេះ អ៉ីវ៉ា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ បានធ្វើអោយបងប្អូនប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំងដោយរូបនាងបានតុបតែងខ្លួន ស្ទាយប្លែកៗ ជាមួយសក់ខ្លី ខោអាវចម្រុះពណ៌ ដែលធ្វើឲ្យបងប្អូនផ្ទុះសំណើច មើលសឹងមិនស្គាល់។ យ៉ាងណាមិញតារាស្រីរូបនេះហាក់នៅតែទទួលបានចំណាប់អារម្មណ៍តាមរយៈកាយវិការក្រមិចក្រមើមរបស់នាង ដោយមានមហាជនជាច្រើនហាក់ចង់ដឹងចង់ឃើញនៅបទចម្រៀងថ្មីដែលជាដើមហេតុធ្វើឲ្យនាងតុបតែងខ្លួនបែបនេះ។

ពេលនេះ MV ចំរៀងដែលបងប្អូនកំពុងតែទន្ទឹងរង់ចាំបានចេញជាផ្លូវការហើយចំណងជើងថា “ធ្វើចឹងបានទៀត” ដោយនិពន្ធបទភ្លេងដោយ Tha Pleng និងទំនុកច្រៀង Roza អមជាមួយការដឹកនាំយ៉ាងប៉ិនប្រសប់ពី Phea ice ដែលធ្វើ MV មួយបទនេះទទួលការចាប់អារម្មណ៍ជាខ្លាំង។ បងប្អូនដែលបានទស្សនា MV មួយបទនេះហើយមុខជាសើចជ្រួញច្រើនភ្លីមិនខាន ព្រោះតែតារាចម្រៀងស្រី អ៉ីវ៉ា ហាក់ប៉ិនប្រសប់សម្តែងជាខ្លាំងមិនត្រឹមតែតែងខ្លួនប្លែកនោះទេ គឺកាយវិការកំប្លែងយកតែម្តង។ តោះទស្សនាទាំងអស់គ្នា!