ប្រធានសមាគមមិត្តសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបងប្អូនស្គាល់ច្បាស់ថាជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យខ្ពស់ ប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ។ ក្រោយពីទទួលតំណែងជាប្រធានសមាគមគេហាក់សង្កេតឃើញថាអ្នកនាង តែងមានភាពមមាញឹកជាខ្លាំងដោយត្រូវស្វះស្វែងរកជំនួយឧបត្ថម្ភ និងបំពេញតួនាទីជាប្រធានបានយ៉ាងល្អជានិច្ច។

យ៉ាងណាមិញគេពុំសូវបានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រាកដើរលំហែប៉ុន្មានឡើយ ស្រាប់តែថ្មីៗនេះអ្នកនាង និងគូស្នេហ៍លោក ហេង ឡុង បានដឹកដៃគ្នាធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងផ្អែមល្ហែម ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។ ប្រិយមិត្តជាច្រើនបានខំមិន និងចែករំលែកតៗគ្នាពីគណនីមួយទៅគណនីមួយទៀត ដោយភាគច្រើនចំអន់ថា ចាស់ហើយក៏នៅតែស្វីត៕