ធែល ថៃ ម្ចាស់ជ័យលាភីកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ដែលបងប្អូនបានស្គាល់ច្បាស់ថាមានសមត្ថភាព និងប្រជាប្រិយភាពខ្ពស់។ មុននេះបន្តិចតារាចម្រៀងប្រុសរូបនេះ បានមកប៉ះគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងនិយមលេងស្ទាយ និងពូកែរាំ ម្ចាស់បទ “BAB” នៅក្នុងកម្មវិធី តន្ត្រីសំនៀងជនពិការបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ដូចដែលបងប្អូនភាគច្រើនបានដឹងស្រាប់ហើយថា កម្មវិធី តន្រ្តីសំនៀងជនពិការ គឺជាកម្មវិធីដ៏ល្អមួយដែលចូលរួមលើកស្ទួយ និងលុបបំបាត់ការរើសអើងចំពោះបងប្អូនដែលមិនមានកាយសម្បទារគ្រប់គ្រាន់។ ទេព បូព្រឹក្ស និង ធែល ថៃ ហាក់មិនខុសគ្នាពីតារាមុនៗប៉ុន្មានឡើយដោយពួកគាត់ទាំងពីរក៏បានទទួលការកោតសរសើរពីសំណាក់បងប្អូនដែលនិយមលេងបណ្តាញសង្គមជាច្រើនផងដែរ ដោយបានបកស្រាយចំរៀងរួមគ្នាជាមួយបងប្អូនជនពិការដោយមិនប្រកាន់ខ្លួន។ តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!