ជារៀងរាល់ឆ្នាំកម្មវិធី បុណ្យភូមិ តែងរៀបចំឡើងដោយក្រុម ភ្លើងគប់ ដោយបានជ្រើសរើសទីតាំងវត្តខុសៗគ្នា។ ឆ្នាំនេះកម្មវិធី បុណ្យភូមិ បានធ្វើឡើងនៅឯវត្តព្រះធាតុ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺមិត្តយុវវ័យតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ជារៀងរាល់ឆ្នាំកម្មវិធីនេះ តែងមានចំរៀងសម្រាប់អបអរសាទរដោយមានចង្វាក់ប្លែកៗប្រកបដោយភាពច្នៃប្រឌិត។

ដោយឆ្នាំនេះក្រុមក្មេងខ្មែរ ក៏មានចម្រៀងសម្រាប់កម្មវិធីបុណ្យភូមិផងដែរចំណងជើងថា “ហួច” ជាចង្វាក់ប្រពៃណី ដោយកាយវិការបានរួមបញ្ចូលពីទិដ្ឋភាពបុណ្យភូមិ និងទេសភាពតំបន់ស្រុកស្រែយ៉ាងស្រស់បំព្រង។ គេសង្កេតឃើញថាមានការកោតសរសើរ​ និងការគាំទ្រជាខ្លាំងព្រោះជាធម្មតាភាគច្រើនយើងឃើញក្រុមក្មេងខ្មែរតែងច្រៀងចម្រៀងបែបសម័យ និងចង្វាក់រ៉េប តែឆ្នាំនេះបែមកច្រៀងប្រពៃណីបែបនេះគឺប្លែកអារម្មណ៍ម្យ៉ាង។ តោះទស្សនាទាំងអស់គ្នា!