គូស្នេហ៍ល្បីឈ្មោះប្រចាំពិភពសិល្បៈលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលសុទ្ធសឹងជាតារាជើងចាស់មានសមត្ថភាពខ្ពស់ និងជាពិធីករដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា។ បើទោះបីជាវ័យជ្រេបន្តិចក៏ពិតមែន តែតារាប្រុសស្រីមួយគូនេះហាក់នៅតែល្អូកល្អើនផ្អែមល្ហែម មិនចាញ់កម្លោះក្រមុំនោះឡើយ។

ជាពិសេសគឺកាលពីថ្មីៗនេះ ជា វិបុល បានបណ្តើរភរិយាទៅលេងទឹកដីហុងកុងជាមួយតារាប្រុសស្រីវ័យក្មេងជាច្រើននាក់ ថែមទាំងបានធ្វើខួបកំណើតពញាក់អារម្មណ៍ អ្នកនាង​ គង់ សុជាតិ យ៉ាងសប្បាយរីករាយ និងផ្អែមល្ហែមដូចជាទឹកឃ្មុំអញ្ចឹងឯង។ ទាំងនេះគឺសុទ្ធសឹងតែជាគំនិតផ្តើមចេញពីក្តីស្រលាញ់ដែលលោក ជា វិបុល មាន ដោយរួមគំនិតដោយតារាប្រុសស្រីវ័យក្មេងអមដំណើរដែលមានដូចជាអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ជាដើម៕