គៀត សុវណ្ណាឡាង តារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា តារាស្រីសម្រស់ស្រស់ស្អាតរូបនេះបានធ្វើសាងភាពល្បីឈ្មោះខ្លាំងជាលើកដំបូងតាមរយៈខ្សែភាពយន្តភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ CTN រឿង “ទឹកចិត្តបងស្រី” ។

គៀត សុវណ្ណាឡាង លាចាកឆ្ងាយពីវិស័យចម្រៀងដោយចាប់អាជីពជាតារាសម្តែងសុទ្ធដោយទទួលបានការងារជាច្រើន និងការគាំទ្រពីសំណាក់មហាជន ជាពិសេសនៅពេលដែលកញ្ញាបានសម្តែងជាតួ​ឯកនៅក្នុងរឿងភាគ “អាពាហ៍ពិពាហ៍ចម្លែក” ជាមួយនឹងលោក លឹម ជាឡាយ។ យ៉ាងណាមិញថ្មីៗនេះនាងបានធ្វើពិធីខួបកំណើតយ៉ាងអធិកអធម ដោយមានការចូលរួមពីតារាល្បីឈ្មោះជាច្រើន ដែលសុទ្ធសឹងតែជាអ្នកស្និទ្ធស្នាល និងរូបនាងដែលបង្ករការភ្ញាក់ផ្អើលជាខ្លាំង។ គេក៏សង្កេតឃើញថា ក៏មានការខំមិនជូនពរ និងចែករំលែកក្តីស្រលាញ់គាំទ្រពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕