កុមារី ម៉ូម៉ូ កូនស្រីដំបូងរបស់តារាសម្តែងស្រីល្បីឈ្មោះ គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ ថាជាក្មេងឆ្លាត ឃ្យូត គួរឲ្យស្រលាញ់។ ទោះបីជាខ្លួ​​នមានវ័យក្មេងមិនទាន់ដឹងក្តីក៏ពិតមែន តែនាងតូចរូបនេះហាក់ទទួលការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនរួចទៅហើយ។

ក្រៅពីភាពក្រមិចក្រមើម ឃ្យូត និងឆ្លាតវៃ របស់នាង ម៉ូម៉ូ ក៏ហាក់មានដុងសិល្បៈទាំងនៅក្មេងផងដែរ ព្រោះតែម្តាយឪពុកសុទ្ធតែជាអ្នកសម្តែង ដែលអាចនិយាយបានថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្មាននោះឡើយ។ ជាក់ស្តែងថ្មីៗនេះនាងតូច ម៉ូម៉ូ ទទួលបានការថតផ្សាយពាណិជ្ជកម្មជាច្រើនជាមួយអ្នកម៉ាក់រូបស្អាត។ មុននេះបន្តិចនាងតូចរូបនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងជាថ្មីម្តងទៀត ដោយនាងបានតុបតែងខ្លួនបែបប្រពៃណីបុរាណថតរូបឲ្យហាងថតរូប PhotoCity ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ដើម្បីដឹងច្បាស់សូមមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ ប្រភពរូប៖ PhotoCity