កាលពីកន្លងទៅប្រហែលជាប៉ុន្មានខែមុន ក្រុមហ៊ុនរស្មីហង្សមាស បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់សំណាក់បណ្តាលប្រិយមិត្តអ្នកគាំទ្រ ដោយបានកោះហៅតារាប្រុសស្រីទាំងអស់របស់ខ្លួនសូត្រមន្តដើម្បីសាងសង់អគារថ្មីរបស់ខ្លួនដែលធំសម្បើមមួយ។ ដោយប្រិយមិត្តជាច្រើនហាក់ទន្ទឹងរង់ចាំ និងចង់ដឹងចង់ឃើញខ្លាំងមែនទែននៅរូបរាងថ្មីរបស់អគារថ្មីនៃក្រុមហ៊ុនហង្សមាស។

យ៉ាងណាមិញប្រហែលមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ MC Rasy ដែលជាពិធីករមួយរូបប្រចាំប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបានបង្ហើបប្រាប់ឲ្យដឹងថា ថ្ងៃនេះគឺក្រុមហ៊ុនហង្សមាស បានសម្ពោធអគារថ្មីរបស់ខ្លួនជាផ្លូវការហើយ។ ដោយមានការចូលរួមពីតារាប្រុសស្រីជាច្រើននាក់ចូលរួមដើម្បីសូត្រមន្តក្រុងពាលី នៅឯស្ថានីយ៍ហង្សមាស អេចឌីធីវី ព្រែកឯង។ គេសង្កេតឃើញថាមហាជនជាច្រើនហាក់ចាប់អារម្មណ៍ខ្លាំង និងលាន់មាត់សរសើរថាពិតជាធំ និងស្រស់ស្អាតសមជាអគាររបស់ក្រុមហ៊ុនធំប្រចាំកម្ពុជាមែន៕