ជាការពិតណាស់តារាសម្តែងស្រី ដេនី ក្វាន់  តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀត។ ជាពិសេសគេសង្កេតឃើញ ដេនី ក្វាន់ បានបង្ហាញនូវរូបសម្រស់ដែលនាងបានកែកុន និងថែរក្សាសម្រស់បានយ៉ាងស្រស់សោភា។

ក្រោយពីបាត់មុខអស់មួយរយៈធំ ដេនី ក្វាន់ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញនូវឈុតសម្លៀកបំពាក់ឈុតគេងក្រហមឆ្អិនឆ្អៅ ដែលមើលទៅពិតជាស្រស់ស្អាត។ គួររំលឹកថាកាលពីពេលកន្លងទៅ ដេនី ក្វាន់ និង ចោម ចាន់ ត្រូវបានមហាជនជាច្រើនវាយប្រហាររិះគន់យ៉ាងចាស់ដៃ ថាតែងតែបង្ហោះរូបភាព និង live វីដេអូ ក្នុងសម្លៀកបំពាក់ស៊ិចស៊ី រហូតមានការបញ្ចេញមតិថាមកពីការស្លៀកពាក់របស់ ដេនី ក្វាន់ និង ចោម ច័ន្ទ ទើបបង្កឲ្យមានបទល្មើសរំលោភកើនឡើង៕