កាលពីរាត្រីម្សិលមិញនេះ តារាប្រុសស្រីជាច្រើននាក់ដែលបម្រើការនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន បានមកជួបជុំគ្នាបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ក្នុងឱកាសដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័នក៏បានរៀបចំកម្មវិធីសួស្តីឆ្នាំថ្មីគ្រួសារបាយ័នយ៉ាងអធិកអធមតែម្តង។

គេសង្កេតឃើញថាមានវត្តមានតារាល្បីៗជាច្រើននាក់ចូលរួមដូចជាលោក ជា វណ្ណារិទ្ធិ, ហ៊ិន ចាន់នីរ័ត្ន, សុខ សោម៉ាវត្តី, រតនៈ ពិសិដ្ឋ, ស៊ឹម សូលីកា និងតារាល្បីៗឈ្មោះជាច្រើននាក់ទៀត ក្នុងនោះក៏មានការផ្តល់កិត្តិយសចូលរួមពីលោកជំទាវ ហ៊ុន ម៉ាណា ផងដែរ។ នេះរឹតតែធ្វើឲ្យកម្មវិធីជប់លៀងជួបជុំគ្រួសារបាយ័នមួយនេះកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំង៕