បងប្អូននៅចាំលោក ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ បានដែរឬទេ? ក្រោយពីទទួលតំណែងបានជ័យលាភីដំបូងគេក្នុងកម្មវិធីលំដាប់ពិភពលោក ប៊ុត សីហា ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែក្រោយមកលោកហាក់កើតមានរឿងអាស្រូវជាច្រើនជុំវិញខ្លួនជាពិសេសគឺពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនតែម្តង ដែលធ្វើឲ្យប្រជាប្រិយភាពបានធ្លាក់ចុះ និងបាត់មុខពីសិល្បៈ។

យ៉ាងណាមិញក្រោយពីបាត់មុខមួយរយៈធំ ស្រាប់តែ ប៊ុត សីហា លេចវត្តមានសារជាថ្មីធ្វើឲ្យបងប្អូនមហាជនលាន់មាត់ភ្ញាក់ផ្អើលជាខ្លាំង។ ដោយលោកបានបកស្រាយចម្រៀងមួយបទដែលជាបទមរតកដើមចំណងជើងថា “រាំកិតជិតកាយ” ជាមួយតារាចម្រៀងស្រីខ្មែរសុរិន្ទ មន្តត្រា បានយ៉ាងពីរោះ ជាពិសេសគេសង្កេតឃើញថាមានប្រិយមិត្តជាច្រើនបានខំមិនគាំទ្រ និងស្វាគមន៍ការវិលត្រលប់មកវិញរបស់លោក៕