កាលពីពេលថ្មីៗនេះ អ្នកស្រី តាត គឹមលន ហៅអ៊ូចកុលាប ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានមកដល់ប្រទេសកម្ពុជា ដើម្បីស្នើរសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ដើម្បីដោះស្រាយការលួចចម្លង និងកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាតិ។

យ៉ាងណាមិញថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍នៃ បទចម្រៀង ថ្ងៃដែលអូនចុកឈាម ឬ ភូមិភ្នំធំ ជូនលោកស្រី គាត គឹមលន ភរិយា លោក គង្គ ប៊ុនឈឿន ជាអ្នកគ្រប់គ្រង។ ក្នុងនោះផងដែលក្រសួងក៏បានប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ខាងលើ អាចដាក់ពាក្យបណ្តឹង ដែលមានរយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹង៕ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖