ខេម តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន ដែលបងប្អូនប្រិយមិត្តភាគច្រើនស្គាល់ច្បាស់តាមរយៈសម្លេងស្អកច្រៀងដ៏ពីរោះ មិនថាបទញាក់ មនោសញ្ចេតនា ឬក៏ប្រពៃណីនោះឡើយ។ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះលោក ខេម ហាក់មានស្នាដៃចម្រៀងថ្មីជាច្រើនបទ និងសុទ្ធសឹងតែជាបទទទួលបានការគាំទ្រច្រើនជាក់ស្តែងដូចជាបទ “បាត់កង់”, “មរតកគុនខ្មែរ” ជាដើម។

មុននេះបន្តិចចម្រៀង MV ថ្មីរបស់ ខេម ហាក់ទទួលបានការគាំទ្រ និងកោតសរសើរសារជាថ្មីពីសំណាក់បងប្អូនមហាជនទាំងក្នុង និងក្រៅប្រទេស ព្រោះតែមានរួមបញ្ចូលនូវសិល្បៈបុរាណខ្មែរយ៉ាងសម្បូរបែប ដោយមានទាំងតួអង្គអប្សរា ដែលជាស្រីសួគ៌ដ៏ស្រស់សោភា និងល្ខោនស្បែកតូចផងដែរ។ នេះពិតជាគំរូដ៏ល្អ និងការអភិរក្សមួយដែលគ្រប់គ្នាគួរតែគិតដល់ តោះទស្សនាវីដេអូទាំងអស់គ្នា!