ម្ចាស់ពានThe Voice Kids ទេព ពិសិដ្ឋ និងតារាសម្តែងវ័យក្មេងកញ្ញា អាង សុជាតា (ឈូឈូ) ទោះបីជាកំពុងមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកទាំងពីរក៏ឆ្លៀតមកចូលរួមស្ម័គ្រចិត្តនៅក្នុងកម្មវិធីសង្ក្រាន្តនានាដើម្បីដើរម៉ូតក្នុងនាមជាសិល្បករ សិល្បការិនី។ ក្រោយពីបានដើរម៉ូត ក្រៅពីមានមហាជនកោតសរសើរចំពោះទឹកចិត្តស្រលាញ់សិល្បៈបុរាណ ក្នុងនោះ ឈូឈូ និងទេព ពិសិដ្ឋ ក៏ត្រូវបានមហាជនមួយចំនួនធំរិះគន់ទៅនឹងការដើរម៉ូតរបស់អ្នកទាំង២ក្នុងការដើរម៉ូតឈុតបុរាណខ្មែរ។ បន្ទាប់ពីទទួលរងនូវការរិះគន់យ៉ាងចាស់ដៃនេះមក ឈូឈូ ក៏បានសរសេរសារបកស្រាយទៅនឹងការរិះគន់យ៉ាងដូច្នេះថា៖

“ខំជួយលើកស្ទួយវប្បធម៌ខ្មែរព្រោះគិតថាកូនខ្មែរមិនទាន់បានស្គាល់អស់ ខំអស់ពីកម្លាំងកាយចិត្តមិនហ៊ានរអ៊ូសូម្បីមួយម៉ាត់ លុយក៏មិនបានចូលរួមដោយស្មគ្រ័ចិត្តដើម្បីលើកមុខ លើកមាត់ប្រទេសជាតិហាលថ្ងៃ គេងមិនគ្រប់ បាយមិនឆ្អែតសុខចិត្តទ្រាំគ្រប់យ៉ាង តែចុងក្រោយបានអីមកវិញខ្លះ? បានត្រឹមពាក្យជេរស្តី មើលងាយ រិះគន់ ប្រសិនបើជាអ្នកទាំងអស់គ្នាដូចខ្ញុំខំប្រឹងប្រែង តស៊ូ ហាត់ដើរអោយល្អ ហើយត្រូវមករងពាក្យទាំងអស់ហ្នឹងតើអ្នកទាំងអស់គ្នាមានកម្លាំងចិត្តចង់បន្តទៀតអត់? ប្រាកដជាអត់ហើយមែនអត់ ច្រណែន ឈ្នានីស? រឿងអីដែលខ្ញុំត្រូវទៅច្រណែន ឈ្នានីសអ្នកនៅជុំវិញខ្លួនខ្ញុំ គ្រួសារខ្ញុំមិនមែនជាអ្នកមានទេ តែក៏មិនក្រដែរ។ គ្រួសារខ្ញុំផ្តល់អោយខ្ញុំអស់ហើយនូវអ្វីដែលខ្ញុំចង់បាន គ្រួសារខ្ញុំមានសមត្ថភាពអោយខ្ញុំចូលរៀនសាលាល្អ ផ្តល់ដំបូន្មានល្អដល់ខ្ញុំ អប់រំខ្ញុំមិនអោយចេះដឹងរឿងអ្នកដទៃ រិះគន់អ្នកដទៃគ្មានហេតុផល លូកមាត់រឿងអ្នកដទៃទាំងមិនដឹងរឿងច្បាស់ មិនត្រឹមមានតែប៉ុណ្ណឹងទេគ្រួសារខ្ញុំបានផ្តល់ដំបូន្មានល្អច្រើនទៀតដល់ខ្ញុំអ្នកដែលទើស និងរិះគន់ពួកខ្ញុំសូមគិតពិចារណាផង មិនមែនស្រួលត្រូវហាត់សមដើរអោយបានល្អកុំអោយមានពាក្យថា «កូនខ្មែរស្អីគ្រាន់តែដើរបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរប៉ុណ្ណឹងក៏មិនចេះដែរ » ត្រូវគ្រងសម្លៀកបំពាក់បុរាណមិនហ៊ានរអ៊ូ ឃ្លានក៏ចេញទៅក្រៅទិញមកញាំក៏មិនបាន ត្រូវគ្រងម្កុដធ្ងន់ឈឺក្បាលក៏មិនរអ៊ូមួយម៉ាត់អរគុណដែលអោយខ្ញុំស្គាល់ពីមនុស្សមួយចំនួននៅក្នុងសង្គមខ្មែរដែលចេះតែអង្គុយចាំទើស រិះគន់ហ្នឹងតែស្ករតាមគ្នា”។

ក្នុងនោះផងដែល ទេព ពិសិដ្ឋ ក៏បានបញ្ចេញសារបន្ងែមថា៖”អ្នកមិនមែនខ្ញុំទេ ចឹងហេីយបានអ្នកមិនដឹង បេីអ្នកមិនជួយអីដល់ជាតិទេ សូមអ្នកកុំមករិះគន់ពេក ទោះខ្ញុំនៅក្មេងមែនតែខ្ញុំបានលេីកតម្កេីនជាតិ។ យ៉ាងណាខ្ញុំសុំអរគុណដល់ខ្លួនឯងដែលបានលេីកស្ទួយវប្បធម៌ខ្មែរ ទោះមិនបានច្រេីនក៏ដោយ តែវាចេញពីចិត្តស្មោះរបស់ខ្ញុំអរគុណ”៕