ខ្សែភាពយន្ត “ដៃគូកំពូលកូរ” ជាខ្សែភាពយន្តបែបកំប្លែងដែលនិយាយអំពីភ្នាក់ងារសម្ងាត់មួយរូបដែលមានឈ្មោះថា Nicky Larson និងដៃគូដ៏ស្រស់ស្អាតរបស់គេម្នាក់។ Nicky Larson គឺជាបុរសល្មោមកាមម្នាក់ដែលអោយតែឃើញស្រីស្អាតណាម្នាក់ហើយគឺគេភ្លេចនូវរាល់កិច្ចការក្នុងដៃ។ ថ្ងៃមួយគេទទួលបាននូវបេសកកម្មមួយដោយត្រូវតាមស្វែងរកទឹកអប់កាមទេព ដែលទឹកអប់នោះអោយតែបាញ់ទៅលើខ្លួនអ្នកណាហើយ អ្នកដែលបានហិយខ្លិននោះនឹងលង់ស្នេហ៍ដកខ្លួនមិនរួច។

Nicky និងជួបជាមួយនឹងដៃគួប្រកួតប្រជែងជាច្រើន តែអ្វីដែលគេនិងត្រូវជួបប្រទះនឹងពិបាកដកខ្លួននោះគឺគិចចេញពីសេចក្ដីស្នេហាដែលបានមកពីទឹកអប់កាមទេព។ ទស្សនិកជននិងទទួលបាននូវសំណើចសើចទាំងពីដើមរហូតដល់ចប់ ជាមួយនឹងភាពក្រមិចក្រមើម និងសកម្មភាពកូរគ្នាទៅវិញទៅមករបស់ Nicky និងតួស្រីដ៏ស្រស់ស្អាត។

ចង់ដឹងថាខ្សែភាពយន្ត “ដៃគូកំពូលកូរ” ឬ “City Hunter” ល្អមើលកំរិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តនាថ្ងៃទី១០ ខែមេសាខាងមុខនេះទាំងអស់គ្នាណា៎!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។