ឆន សុវណ្ណរាជ អ្នកចម្រៀងប្រុសមានកេរ្តិ័ឈ្មោះល្បី ជាមួយសមត្ថភាព និងបច្ចេកទេសសម្លេងខ្ពស់ប្រឡូកសិល្បៈជាច្រើនឆ្នាំ ដែលបងប្អូនប្រិយមិត្តភាគច្រើនស្គាល់យ៉ាងច្បាស់ថាជាគណៈកម្មការ និងជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងល្បីៗលំដាប់ពិភពលោក។ មុននេះបន្តិចតារាប្រុសរូបនេះក៏បានប៉ះគ្នាជាមួយអតីតបវរកញ្ញាចក្រវាលតំណាងប្រទសកម្ពុជា រឿន ណាត ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក។

គេសង្កេតឃើញការចាប់ដៃគូរបស់តារាប្រុសស្រីមួយគូនេះ ហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រតែម្តង ដោយសុទ្ធសឹងតែជាតារាក្នុងដួងចិត្តដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញដូចគ្នា។ ដោយលោក ឆន សុវណ្ណរាជ ជាតារាចម្រៀងមានប្រជាប្រិយភាពមួយរូបជាច្រើនឆ្នាំ ចំណែកកញ្ញា រឿន ណាត ក៏ជាតារាសម្តែងជើងថ្មីដោយឆ្លងកាត់កម្មវិធីប្រឡងបវរកញ្ញាចក្រវាល ដែលមានប្រជាប្រិយមិនធម្មតាដូចគ្នា។ ដូចនេះយើងរង់ចាំតាមដានមើលទាំងអស់គ្នា ថាការប៉ះគ្នារបស់គាត៉គឺជាអ្វី តើជាការថតកម្មវិធី ភាពយន្ត ឬក៏ចម្រៀងបទថ្មី!