ឈីន រតនៈ អតីតបេក្ខភាពប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ និងជាតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស។ គេសង្កេតឃើញថាឆ្នាំនេះ ឈីន រតនៈ ហាក់ស្រស់ស្អាតប្លែកជាពិសេសគឺនាងហាក់មមាញឹកខ្លាំងដោយចេញសម្តែងតាមខេត្តជាញឹកញាប់ និងមានចម្រៀងថ្មីៗជាច្រើនផងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះតារាស្រីរូបនេះគឺបានធ្វើឲ្យប្រិយ​មិត្តលាន់មាត់កោតសរសើរម្តងទៀតក្រោយពីបានបង្ហាញសម្រស់នៅលើទឹកដៃខេត្តកំពត ជាមួយសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត ដោយតុបតែងខ្លួនបែបសាមញ្ញៗធម្មតាតែមើលទៅគួរឲ្យចាប់អារម្មណ៍។ មហាជនជាច្រើនបានលាន់សរសើររូបនាងមិនដាច់ពីមាត់ជាពិសេសគឺរូបសម្រស់តែម្តងដោយនាងហាក់កាន់តែស្អាត និងស្រស់ផូរផង់ប្លែកជាងឆ្នាំមុនៗ៕