កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុកដោយអ្នករត់កង់បីឥណ្ឌារូបសង្ហាមានចិត្តល្អមួយរូប មានគណនីហ្វេសប៊ុកឈ្មោះថា ចាវ ជី ឡុង ដែលបានដឹកអ៊ុំស្រីលក់សណ្ដែកដី និងក្មេងមិនយកលុយ ហើយបានផ្តាំអ្នករត់ម៉ូតូកង់បី បើកបរគោរពច្បាប់ និងកុំធ្វើសុីភ្ញៀវពេក កុំឲ្យខូចឈ្មោះអ្នកដែលគេល្អៗ។ ក្រោយពីផ្ទុះការភ្ញាក់ផ្អើលរួចមកអ្នករត់កង់បីរូបសង្ហារូបនេះហាក់ទទួលកាលចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនមហាជន ជាពិសេសមិនត្រឹមមុខមាត់នឹងរូបរាងសង្ហារនោះទេ គឺថែមទាំងមានចិត្តល្អ។

តាមប្រភពច្បាស់ការណ៍មួយបានលួចបង្ហើបពីសមាសសភាពរបស់អ្នករត់កង់បីមិនគិតលុយជាធំរូបនេះ មានឈ្មោះពិតថា ស្រ៊ាង ម៉េងឡុង ជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី Freshie Boys and Girls ឆ្នាំ២០១៤ ដែលជំនាន់តំណាលគ្នាជាមួយនិងកញ្ញា វីរៈ និច អ្នកចម្រៀងប្រចាំផលិតកម្ម សាន់ដ, លោក ឆេង ហ៊តណារ៉ុង តារាសម្តែង, លោក សេង រតនៈ ជ័យលាភីលេខ១ប្រចាំឆ្នាំ២០១៤, លី មុនីនាថ និង ពុច ស្រីខួច តារាសម្តែង។ ដោយឡែកលោកមិនទទួលបានជ័យលាភីនោះឡើយ ដោយប៉ុន្មានឆ្នាំក្រោយមកគេក៏ពុំទទួលបានដំណឹងពីលោកឡើយ៕