កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាងមួយទៀតកំពុងតែជិតចាប់ផ្តើមចាក់ផ្សាយឆាប់ៗនេះហើយហើយនៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺកម្មវិធី ឋានសូគ៌ ឬ ឋាននរក Heaven Or Hell Cambodia។ នេះជាកម្មវិធីកម្សាន្តថ្មីមួយ ដែលតម្រូវឲ្យអ្នកចូលរួមឆ្លើយសំណួរល្បងប្រាជ្ញាជាមួយនឹងពិធីការនី អ្នកនាង ចាន់ កែវនិមល ដើម្បីឈ្នះទឹកប្រាក់រហូតដល់ 5000 ដុល្លា ជារៀងរាល់សប្តាហ៍។

បើសិនជាអ្នកទាល់ត្រឹមសំណួរណា នោះអ្នកត្រូវសម្រេចចិត្តក្នុងការចុះទៅឋាននរកដែលមានលោក រ៉ាស៊ី ជាយមទូត នឹងដាក់ឲ្យអ្នកលេងនូវហ្គេមប្លែកៗហើយបើអ្នកឆ្លងផុតនោះអ្នកនឹងមានសិទ្ធឡើងទៅ ឋានសួគ៌ដើម្បីឆ្លើយសំនួរយកប្រាក់រង្វាន់ជាបន្ត។ នេះគ្រាន់តែជាការបរិយាយខ្លីៗប៉ុណ្ណោះ ចង់ដឹងថាតើកម្មវិធីទាំងមូលនឹងសប្បាយរីករាយ រន្ធត់ព្រឺព្រួច យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ក្នុងពេលឆាប់ៗនេះ។ ទស្សនាវីដេអូខាងក្រោម៖