បងប្អូនមុខជាស្គាល់ច្បាស់មិនខានតារាចម្រៀងរ៉េបម្ចាស់បទ “រាំញីកែងជើង” លោក G-Devith និងគូស្នេហ៍ស្រីរូបស្រស់ពូកែរាំ និងលេងស្ទាយតែងខ្លួនកញ្ញា ទេព បូព្រឹក្ស។ ដោយកាលពីថ្មីៗនេះអ្នកទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានបង្ហាញរូបថត Pre-Wedding នៅលើទឹកដីដ៏ស្រស់ស្អាតកោះម៉ាល់ឌីវ។ គេសង្កេតឃើញថាមានទាំងការរិះគន់ និងការកោតសរសើរ ចំពោះតារាប្រុសស្រីមួយគូនេះ។

យ៉ាងណាមិញជាថ្មីម្តងទៀតលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យបងប្អូនមហាជនជាពិសេសប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលសារជាថ្មី ដោយអ្នកទាំងពីរបានចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលជាកម្មវិធីលើកស្ទួយនូវវប្បធម៌ជាពិសេសគឺបទចម្រៀងមរតកដើមតែម្តង។ ពិតជាប្លែកភ្នែកមិនធម្មតានោះឡើយដោយតារាប្រុសស្រីដែលធ្លាប់តែលេងស្ទាយបែបសម័យ និងច្រៀងចម្រៀងបែបរ៉េប ត្រូវបានផ្លាស់ប្តូរខ្លួន៣៦០ដឺក្រេ ទៅជាសុភាពបុរសសុភាពនារីស្លៀកសំលៀកបំពាក់ប្រពៃណី និងបកស្រាយចម្រៀងបែបមរតកដើមទៅវិញ។ ដើម្បីដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖