កាលពីថ្មីៗនេះតារាសម្តែងលោក ប៉ែន ចំរ៉ុង បានប្រកាសថាខ្លួននឹងចូលរោងមង្គលការក្នុងពេលឆាប់ៗនេះជាមួយគូស្នេហ៍វ័យក្មេង ហ៊ុន​ ម៉ាណេ ដែលជាស្រីស្អាតមួយរូប បង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ដោយមួយរយៈក្រោយនេះគេហាក់សង្កេតឃើញថាលោក ប៉ែន ចំរ៉ុង ហាក់មមាញឹកជាខ្លាំងជាមួយការងារសិល្បៈ រួមទាំងការចូលរួមជួយសង្គមផងដែរ។

ប្រិយមិត្តអ្នកគាំទ្រភាគច្រើនបានគិតថាលោកអាចនឹងគ្មានពេលគ្រប់គ្រាន់សម្រាប់រៀបចំ និងសាងស្នេហាជាមួយគូស្នេហ៍នោះឡើយ តែផ្ទុយស្រឡះពីការគិតតារាប្រុសរូបនេះ ជាមួយនឹងស្រីស្អាតដែលជាអនាគតភរិយាបានបណ្តើរគ្នាធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជាច្រើនយ៉ាងផ្អែមល្ហែមមុន ពេលរៀបអាពាហ៍ពិពាហ៍ទៅវិញ។ ដែលនេះរឹតតែធ្វើឲ្យប្រិយមិត្តជាច្រើនលួចច្រណែន និងទន្ទឹងរង់ចាំតាមដានមើលពួកគាត់ចូលរោងមង្គលជាមួយគ្នា៕