ខ្ញុង តារាកំប្លែងស្រីប្រចាំក្រុមពែកមី ដែលអាចច្រៀង និងសម្តែងបានយ៉ាងល្អ។ ឆ្នាំនេះ ខ្ញុង ហាក់ឡើងកូដជាខ្លាំងក្រោយធ្វើការវះកាត់កែច្រមុះបានសម្រេច ដោយនាងត្រូវបានគេហៅសម្តែងខ្សែភាពយន្ត ថតចម្រៀង និងចេញច្រៀងជាញឹកញាប់។ ស្របពេលរដូវកាលចូលឆ្នាំខ្មែរកាន់តែកៀកចូលមកដល់ ខ្ញុងហាក់កាន់តែមមាញឹកជាខ្លាំងស្ទើតែដកឃ្លាពុំរួច។

បើទោះជាយ៉ាងនោះក្តីក៏តារាស្រីរូបនេះ នៅតែឆ្លៀតពេលជប់លៀងជួបជុំគ្រួសារយ៉ាងសប្បាយរីករាយផងដែរ។ ដោយយោងតាមប្រភពគណនីរបស់នាងដោយបានបង្ហោះវីដេអូ និងរូបភាពពេលជប់លៀងជុំក្រុមគ្រួសារ ជាមួយមុខមាត់ប្រលាក់ប្រឡូកមើលមិនយល់ដូចឆ្មាអោង ថែមទាំងមានការច្រៀងល្ខោន គោះធុង គោះប៉ោត ដូចជាលេងល្ខោនបាសាក់យ៉ាងសប្បាយរីករាយ។ សូមមើលវីដេអូខាងក្រោម៖