អេឡិច ចាន់ត្រា តារាសម្តែង និងចម្រៀងមួយរូបដែលមានកេរ្តិ័ឈ្មោះល្បី ជាពិសេសលើរូបរាងស្រស់សង្ហារ មុខមាត់របៀបកូនកាត់ ជាមួយបទពិសោធន៍ដែលប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ។ កាលពីថ្មីៗនេះតារាប្រុសរូបនេះបានទទួលភាពជោគជ័យជាខ្លាំងពេលចេញទៅសម្តែងនៅឯក្រៅប្រទេសទឹកដីអូស្ត្រាលី ដោយទទួលបានការជប់លៀងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រិយមិត្តនៅទីនោះផ្ទាល់តែម្តង។

ក្រោយពីទទួលបានភាពជោគជ័យនៃការចេញសម្តែង គេក៏សង្កេតឃើញថាលោក អេឡិច ចាន់ត្រា បានឆ្លៀតពេលទៅដើរលេងទស្សនាកម្សាន្តនៅតំបន់ស្រស់ស្អាត និងល្បីៗឈ្មោះជាច្រើនកន្លែងដែលស្ថិតនៅលើទឹកដីអូស្ត្រាលី។ រូបភាពជាច្រើនសន្លឹករបស់លោកហាក់ធ្វើឲ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍ និងជាពិសេសគឹមានគំនិតចង់ដើរលេងតែម្តង។ តោះមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា ដើម្បីដឹងច្បាស់!